Pages

Social Communication Section

This is all students that study in social communication section at Don Bosco Kep and Sihaknouk Province.

បុណ្យលោកឪពុកបូស្កូនៅសាលាបច្ចេកទេសដុនស្កូកែប

ថ្ងៃបុណ្យកីឡាពណ៌ឬបុណ្យលោកឪពុកបូស្កូមានលោកពុក លី សំណាងជាអធិការសាលា លោកគ្រូ អ្នកគ្រូ និងព្រមទាំងសិស្សានុសិស្សទាំងអស់

ការយល់ដឹងអំពីចំណេះដឹងផ្សេងៗពី DBK

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, December 22, 2014

សម្បជញ្ញៈ​(Conscious) និង អនុសម្បជញ្ញៈ (Sub-conscious)



 ខួរក្បាលរបស់មនុស្សយើងចែកចេញជាពីផ្នែកគឺ និងផ្នែកសម្បជញ្ញៈ(Conscious)  និងផ្នែកអនុសម្បជញ្ញ(Sub-conscious) ។ អ្វីដែលយើងបានដឹង យល់និងចង់ចាំរហូតមកដល់ពេលនេះគឺតាមរយៈ សប្បជញ្ញៈ។ ការដឹងរបដស់មនុស្សអំពីខ្លួនយើងគឺមានចំនួនតិចតួច ណាស់ ប៉ុន្តែអ្វីដែលមនុស្សមិនបានដឹងមានចំនួនច្រើនណាស់។
អនុសម្បជញ្ញះ(Sub-conscious)ដែលយើងមិនបានចងចាំមានច្រើន។សម្បជញ្ញះ(Conscious) មានដូចជាជំនឿអត្តចរិក​និង ចរិកលក្ខណះរបស់មនុស្សម្នាក់ ចំណែកអនសម្បញ្ញះ(Sub-conscious) មានដូចជាអារម្មណ៍ ការគិត បទពិសោធន៍ វិញ្ញាណ និង ឌីអិនអេ(DNA)។អ្វីដែលមនុស្សមិនបានដឹងបានជះឥទ្ធិពលដល់ពួកគេនៅពេលបច្ចុប្បន្ននេះដល់ជីវិតរបស់ពួកគេជាខ្លាំង។ មនុស្សមានការទទួលឥទ្ធិពលយ៉ាងខ្លាំងនៅចន្លោះពេលដែលពួកគេមានអាយុចាប់ពី ០ ដល់ ៧ឆ្នាំ។ហើយពួកគេចេះ និយាយ ស្ដាប់ ដើរ គិត ម្ដាយជាអ្នកបង្រៀនកូននិងមើលថែកូនតាំងពីកូនកើតមកហើយឪពុកវិញក៏បានមើលថែកូនចាប់ពីកូនអាយុ ៧ឆ្នាំឡើងទៅ។ចំពោះបញ្ហា អនុសម្បជញ្ញៈ​ធ្វើកឲ្យក្មេងមានការចូលចិត្តឪពុកម្តាយរបស់ពួកគេតាមរយៈភេទខុសគ្នាុ។ បញ្ហាននេះ ចំពោះក្មេងប្រុសមាន ចំណងស្រឡាញ់តែទៅលើម្តាយហើយស្អប់ ឪពុ ចំណែក្មេងស្រីមានចំណង់ស្រឡាញ់ទៅលើឪពុក ហើយស្អប់ម្តាយរបស់គេ។​ នេះបើយោងទៅតាម ចិត្តវិទ្យារបស់គ្រិច បុរាណមានរឿងពីរដែលបានកើតឡើងដូចនេះ ដែលរឿងមួយគេហៅថា ការស្មុគស្មាញអូឌីសពូស Oedipina_complex

 ​កាលនោះមានបុរសម្នាក់ឈ្មោះ Oedipus បានចូលចិត្តនិងស្រឡាញម្តាយជាងឪពុករបស់ខ្លួន ហើយព្រមទាំងសំលាប់ឪពុកដើម្បីបានរៀបការជាមួយម្ដាយ។ ចំណែករឿងមួយទៀតគគឺជា រឿងចិត្តវិទ្យារបស់កគ្រិ​ចដែរ មានារីម្នាក់ ឈ្មោះ Electra នារីម្នាក់នេះមានការចូលចិត្តតែទៅលើឪពុក ហើយនាងស្អប់ម្ដាយរបស់នាងខ្លាំងណាស់ រហូតដល់សម្លាប់ម្ដាយរបស់នាងដើម្បីបានរៀបការជាមួយឪពុករបស់ខ្លួន​ ដែលទស្សនៈនេះគេហៅថាការស្មុគស្មាញអេឡិចត្រា Electra Complex.
ការដែលមានបញ្ហាដូចនេះព្រោះតែកាលពីនៅក្មេង ឪពុកឬម្តាយ ថ្នាក់ថ្នមកូន និង នៅជាមួយកូន មិនឲ្យកូន មានការភ័យខ្លាច ដូចនេះនៅពេលដែលកូនធំឡើង កូន នៅតែស្រឡាញ់និងចង់នៅជាមួយ ពួកគាត់រហូត។ ប៉ុន្តែចំពោះកូនស្រីចង់នៅជាមួយឪពុក និង កូនប្រុសចង់នៅជាមួយម្តាយ ។ ទំាងនេះ គឺមកពី អនុសម្បជញ្ញៈរបស់ក្មេងដែលមានក្នុងខ្លួនរបស់គេតាំងតែនៅពីក្មេងមក។
ពេលខ្លះឪពុកមា្តយធ្វើការបំបែក កូនប្រុស ចេញពីម្តាយនិង បំបែក កូនស្រីចេញពីឪពុកដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងនៅេពេលដែលពួកគេមានរ័យធំ។
ទោះជាមានការធ្វើបែបនេះក្តីក៏នៅតែ មានការចូលចិត្ត ដក់ជាប់នៅក្នុងអនុសម្បជញ្ញៈរបស់ក្មេង រហូត។ដូចនេះហើយទើបពេលខ្លះបុរសៗធ្វើការជ្រើសរើសភរិយាដែលមានចរិកលក្ខណះដូចម្ដាយរបស់គេ ហើយនារីៗចូលចិត្តយកបុរសដែលមានលក្ខណះសម្បតិ្តដូចឪពុករបស់ខ្លួនធ្វើជាស្វាមី។

Sunday, November 30, 2014

Psychology By teacher Christina




    




















Questions:
 1. How do humans differ from animals in how they attachments?
2. Who does infant attach to (How does the caregivers behave)

Answer:
 1.Humans differ from animals because humans​ have to study, whereas animals can't study. Humans can think. They can create things and construct sophisticated products like computers.
2.Especially humans use their brain and doing so they can take part to the world's development through technologies.
3.Among all human bonds, the maternal bond (mother–infant relationship) is one of the strongest. The maternal bond begins to develop during pregnancy; following pregnancy, the production of oxytocin during lactation increases parasympathetic activity. Thus, it reduces anxiety and theoretically fosters bonding. It is generally understood that maternal xycontin circulation can predispose some females to show caregiving behavior in response to young animals of their species

ដំណើរការនៃការទំនាក់ទំនង (Social Communication)

ទំនាក់ទំនងសង្គមគឺជាកាសិក្សាអំពីការចែករំលែកអំពីបទពីសោធន៏ ពត៍មាន ព្រឹត្តិការណ៍ផ្សេងៗ។
ផ្នែកទំនាក់ទំនងសង្គម និងសារពត៍មាន គឺជាផ្នែកមួយដែលស្ថិតនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែបហើយយើងសិក្សានិងផ្ដោតទៅលើការទំនាក់ទំនងសំខាន់ជាងគេ។ម្យ៉ាងទៀតការទំនាក់ទំនងនេះគឺមានសារះសំខាន់ណាស់សម្រាប់អ្នកសារពត៌មាន ព្រោះអ្នកសារពត៌មានត្រូវតែចេះទំនាក់ទំនងទៅកាន់មនុស្សទាំងអស់នៅក្នុងសង្គមដើម្បីទទួលបានពត៌មានយកទៅផ្សព្វផ្សាយដល់សាធារណះជន។ ពត៌មាននីមួយៗដែលផ្សព្វផ្សាយទៅត្រូវមានដំណើរការដូចខាងក្រោម៖
ប្រពភពត៌មាន៖ មានន័យថាត្រូវរកឲ្យឃើញនូវប្រភពពត៌មានពិតថាតើពត៌មាននោះមានប្រភពមកពីណា ត្រូវតែធ្វើការទំនាក់ទំនងរកឲ្យឃើញពត៌មានពិត។
-អ្នកបញ្ចូន៖ គឺជាអ្នកដែលផ្ដល់ពត៌មានទៅកាន់សង្គមពីពត៌មានពិត ពីហេតុការណ៍ដែលបានកើតឡើងតាមរយះបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗដូចជា You Tube, Facebook, ទូរទ្សសន៍ជាដើម។
-សារ៖ គឺត្រូវមានទម្រង់ W5H1 question។ ហើយត្រូវមានគោលដៅច្បាស់លាស់។
កត្តារំខាន៖ ជាឧបគ្គសដែលរំខានដល់ការផ្ដល់ពត៌មានដល់អតិថិជន។
ប៉ុស្តិ៍៖ ជាកន្លែងសម្រាប់ផ្សព្វផ្សាយពត៌មានទៅដល់សង្គម ប៉ុន្តែមុននឹងផ្សព្វផ្សាយត្រូវពិនិត្យអត្ថបទនោះឲ្យបានល្អិតល្អន់ជាមុនសិន ដូចជាអក្ខរារវិរុទ្ធជាដើម ជៀសវាងការមានកំហុសឆ្គង។
-អ្នកទទួល៖ គឺជាអ្នកដែលបានដឹងអំពីពត៌មានដែលអ្នកញ្ចូនបានផ្សាយ និងបញ្ចេញយោបល់ទៅលើអត្ថបទរបស់អ្នក។
-ឆ្លើយតប៖ គឺជាអ្នកដែលបានទទួលសារ ហើយបានឆ្លើយតបមកវិញ គឺប្រៀបដូចជាអ្នកទទួលអញ្ចឹងដែរ។
-ការចែករំលែកពត៌មាន៖ សព្វថ្ងៃនេះមានបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ដែលអាចឲ្យអ្នកធ្វើការចែករំលែកពត៌មានទៅកាន់មនុស្សទួទៅបានយ៉ាងឆាប់រហ័ស។

Saturday, November 15, 2014

ការបន្ដពូជនិងមានការវិវត្តន៍របស់ទារក


កាបង្កកំណើតគឺជាចំណុចខ្ពស់បំផុតនៃរយះពេលនៃកាមានផ្ទៃពោះជាមូយនិងកាបណ្ដាញពីមួយរឺច្រើនដែលទើបនឹងកើតទារកពីស្រ្ដី(ស្បួន)។
នៅក្នុងការបង្កកំណើតរបស់ទារកចូលទៅក្នុងផ្ទៃពោះម្ដាយត្រូវមានស្ពែម៉ាតូសូអ៊ីតរបស់បុរសជាមុនសិនទើបស្រ្ដីអាចមានផ្ទៃពោះបានហើយទឹកកាមរបស់បុរសមួយដំណក់បង្កើតបានជាកូនស្ពែម៉ាតូសូអ៊ីតរាប់លានគ្រាប់នោះចូលទៅក្នុងផ្ទៃពោះម្ដាយ។
                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                              ហេតុអ្វីបានជាមានជីវិតរបស់មនុស្សក្នុងលោកយើងនេះ?តើលោកអ្នកធ្លាប់នឹកឆ្ងល់ពីបញ្ហានេះដែររឺទេ? ហេតុអ្វីបានជាមនុស្សយើងមានរូបរាង្គរហូតដល់សព្វថ្ងៃនេះ
មានអ្នកវិទ្យាសាស្រ្តជាច្រើនបានបកស្រាយពីបញ្ហានេះតើទារកដែលនៅក្នុងផ្ទៃ
ម្តាយអាចបង្ករកំណើតបានដោយរបៀបណា?   
                                                                                                                                                                                                                                                                         

ការបង្ករកំណើតរបស់ទារកអាចធ្វើឡើងទៅបានគឺដោយសារតែមានការជួបគ្នារវាយ ស្ពែម៉ាតួសូអ៊ីត ជាមួយនឹង អូវុល នៅពេលដែលសារធាតុទាំងពីរបានជូបគ្នាវាក៏បង្កើតបានជាអំប្រ៊ីយ៉ុង។ ប៉ុន្តែមុនពេលដែលសារធាតុទាំងពីរវាត្រូវធ្វើការជាច្រើនដំណាក់កាល គឺវាអាចធ្វើទៅបាននៅពេលដែលបុរសនិងស្រ្តី បានរួមភេទជាមួយគ្នាហើយពេល នោះបុរសនឹងបញ្ចេញនូវសារធាតុម្យ៉ាងដែលគេហៅថា ទឹកកាម​។ ទឹកកាមតែមួយដំណក់អាច បង្កើតបានជាស្ពែម៉ាតូសូអ៊ីត រាប់រយលានស្ពែ។ នៅពេលដែលបុរសបានបញ្ចេញនូវទឹកកាមនោះដែលជាស្ពែម៉ាតូសូអ៊ីតចូលទៅក្នុងខ្លូនស្រ្តីហើយ ស្ពែម៉ាតូសូអ៊ីតរាប់រយលាននោះក៏បានធ្វើដំណើរទៅរកអូវុល តែមានតែស្ពែម៉ាតូសូអ៊ីត តែមួយប៉ុនណ្ណោះក្នុងចំណោមរាប់រយលានដែលអាចទំលុះចូលទៅក្នុងអូវុលបាន ហើយស្ពែម៉ាតូសូអ៊ីតដែលនៅសល់ទាំងប៉ុន្មាន ស្វែងរកផ្លូវចូលរហូតទាល់តែវាងាប់អស់។

នៅពេលដែលស្ពែម៉ាតូសូអ៊ីតមួយនោះចូលទៅក្នុងហើយវាក៏ផ្តាច់កន្ទុយរបស់វា រួចហើយវាក៏បានជួបជាមួយនឹងអូវុល។ ការធ្វើការវិវត្តន៍របស់វាគឺមានរយៈពេល ៩ ខែ១០ ថ្ងៃ ដំណាក់កាលនៃការវិវត្តន៍របស់វាគឺ

ថ្ងៃទី១៖ គាត់ចាប់ផ្តើមធ្វើដំណើរ ទៅកាន់ស្បូូន
 
១ សប្តាហ៍៖ គាត់ទៅដល់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឃន៍រយៈពេល ៩ខែ ១០​ ថ្ងៃ

៣ សប្តាហ៍៖ ក្លាយទៅជាអំប្រ៊យ៉ុង ដែនិងជើងចាប់ផ្តើមចេញក្រៅ

៨ សប្តាហ៍៖ ក្លាយទៅជាទារក

៩ សប្តាហ៍៖ ខ្លូនប្រាណចាប់ផ្តើមត្រឡប់

១២ សប្តាហ៍៖ អាចចាប់ផ្តើមមើលឃើញខ្លូនប្រាណរបស់គាត់។ គាត់ចាប់ផ្តើមមានចលនាដោយអាចធាក់បាន ហើយគេអាចសម្គាល់បានថាជា ភេទស្រី​ រឺ ជាភេទប្រុស។ ដៃនឹងជើងរបស់គាត់ចាប់ផ្តើមមានរូបរាង្គ ហើយដៃរបស់គាត់អាចរាវបាន ដូចជាប៉ះក្បាល់ និង ទងផ្សិតជាដើម។
 
១៨ សប្តាហ៍៖ នៅពេលដែលជើងរបស់គាត់ចាប់ផ្តើមមានចលនា ម្តាយរបស់គាត់អាចមានអារម្មណ៍ដឹង ហើយភ្នែករបស់គាត់អាចព្រិចបាន

២៤ សប្តាហ៍៖ ខ្លូនប្រាណរបស់គាត់កាន់តែមានរូបរាង្គច្បាស់ឡើង ហើយគាត់មានអារម្មណ៍ ដឹងច្រើននូវសកម្មភាពដែលម្តាយគាត់ធ្វើ តែគាត់អាចទទូលបានសម្លេងខ្សោយ

២៦ សប្តាហ៍៖ គាត់បានចំណាយពេល ៩០ភាគរយ សម្រាប់ដេក ហើយគាត់ចាប់ផ្តើមជញ្ជក់ម្រាមដៃរបស់គាត់

២៨ សប្តាហ៍៖ ខួរក្បាលរបស់គាត់ចាប់ផ្តើមចងចាំនូវសម្លេងម្តាយរបស់គាត់ ជាពិសេសបទចំរៀងមនោសញ្ចេតនាដែលអាចធ្វើអោយគាត់សម្រាក និង ដេកបាន

៣៣ សប្តាហ៍៖ គាត់ចាប់ផ្តើមចេះយល់សុបិន្ត ប៉ុន្តែគាត់មិនបានដឹងថាគាត់យល់សប្តិអំពីអ្វីនោះទេ

៤០ សប្តាហ៍៖ គាត់បានត្រៀមខ្លូនដើម្បីមើលពិភពលោកដ៏ស្រស់បំព្រង ហើយក៏ជាពេលវេលាដែលគាត់តស៊ូដើម្បីចេញមកក្រៅផងដែរ។

យើងសង្កេតឃើញថាមនុស្សយើងអាចទទូលបាន និង ដឹងលឺនូវអ្វីៗតាំងពីពេលដែលគាត់នៅខាង ក្នុងម្តាយរបស់គាត់ម្លេះ។ ពេលដំបូងដែលគាត់ចេញមកក្រៅគាត់ទទួលបាននូវការទំនាក់ទំនង និង ការស្រលាញ់ដ៏ថ្នាក់ថ្មមពីអ្នកនៅជុំវិញ គាត់ចាប់ផ្តើមរៀនអំពីការបៅដោះម្តាយ នឹងអ្វីៗទាំងអស់ដែលគាត់បានឃើញ។

Monday, November 10, 2014

រឿងកំណត់ហេតុប្រចាំថ្ងៃរបស់គ្រូ

កំណត់ហេតុប្រចាំថ្ងៃរ​​បស់គ្រូ( Teacher's Dairy) នៅក្នុងរឿង Teacher's Dairy ជារឿងមួយដែលបង្ហាញអំពីការខិតខំព្យាយាមរបស់គ្រូ ទោះបីមានការលំបាកយ៉ាងណាក៏ដោយ​ មានការតស៊ូ
មនោសញ្ចេតនារវាងគ្រូនិង សិស្ស ហើយនិងស្នេហាដែលមិនស្របទិសគ្នាជាដើម ក្នុងរឿងនេះក៏បានបង្ហាញអោយយើងចេះជ្រើសរើសផ្លូវគោលដៅនៃជីវិតនិជ្រើសរើសដៃគួដែលមានគំនិតប្រហាក់ប្រហែលគ្នាឬដូចគ្នាទើបជីវិតប្រកបដោយសុភមង្គល។សាច់រឿងនេះមានពីដើមដល់ចប់គឺមានសភាពត្រឡប់ទៅមុខថយក្រោយមើលទៅឃើញថាត្រឡប់ត្រឡិនស្មុគស្មាញ ប៉ុន្តែដំណើររឿងមិនមានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធុញទ្រាន់នោះឡើយ។ ពីមួយឈុតទៅមួយឈុតសាច់រឿងមានភាពប្រទាក់ប្រទាញគ្នាទៅវិញទៅមកហើយធ្វើអោយរឿមានភាពរស់រវើក ។ ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាលក្ខណៈចេញពីធម្មជាតិ មិនមានភាពរអាក់រអួលត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍នោះឡើយ។
ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចពិតជាក់ស្តែងមិនដូចការសម្តែងឬការច្នៃប្រឌិតបន្តិចសោះឡើយ។ សំណួរសួរថាតើប្រសិនជាឈុតត្រង់ព្យុះភ្លៀងណឹងមិនមែនជាការច្នៃប្រឌិតតើហេតុអ្វីទើបអាចថតឈុតនោះបាន? តើមុនថតគេដឹងថានឹងមានខ្យល់ព្យុះនៅយប់នេះឬមានភ្លៀងនៅយប់នេះដើម្បីធ្វើការរង់ចាំថតនៅពេលនោះមែនដែរទេ?
លើសពីនេះទៀតនោះគឹចំនុនសំខាន់បំផុតនៃសាច់រឿង (climax)មើលទៅមានភាពសាមញ្ញ ប៉ុន្តែក៏ជាចំនុចដ៏ពិសេសនៅក្នុងរឿងនេះ ដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ បានជួបគ្នា។ ហើយមុននិងឈានដល់តួទាំងពីរជួបគ្នា អ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនលើកច្រើនសារដែលធ្វើឱ្យអ្នកទស្សនាជ្រួលច្របល់និងអន្ទះអន្ទែងដោយសារអ្នកទស្សនាចង់ឱ្យតួអង្គទាំងពីរបានជួបគ្នា។



សិក្ខាសិលាដែលស្ដីអំពីភាពជាពិធីករនៅក្នុងទូរស្សន៍ជាមួយអ្នកគ្រូណូអេមី(Noemie)

នៅព្រឹកថ្ងៃទី ២៧ តុលា ២០១៤ មានការធ្វើសិក្ខាសិលាមួយ​រវាង សិស្សផ្នែកទំនាក់ទំងសង្គម និងសារពត៌មានឆ្នាំទីពីរ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនិង សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។
ការធ្វើសិក្ខាសិលារវាងសិស្សទាំងពីរក្រុមនេះ គឺដើម្បីធ្វើការពិភាក្សាអំពី ការថតវីដេអូឯកសារ សំរាប់ សាខារបស់សាលាដុនបូស្កូទំាងអស់នៅប្រទេសកម្ពុជា និង ដើម្បីធ្វើការថតម្តងទៀតនូវ គំរោងភាពយន្ត សំរាប់ឲ្យសិស្សានុសិស្សសារពត៌មានឆ្នាំទីពីរទាំងអស់ អនុវត្តន៍នូវជំនាញ ការប្រើបា្រស់ការថត និងសំដែង។ដែលរឿងនេះគ្រោងនឹងថតនោះមានចំណងជើងថា”ខ្លាមន្តអាគមន៍”។ការថតរឿង ធ្វើឲ្យសិស្សមានការអនុវត្តន៍ច្រើនទៅលើការប្រើប្រាស់កាមេរ៉ា ការកាត់តវីដេអូ ការសំដែង ព្រមទាំង ជំនាញទំនាក់ទំនង ដែលធ្វើឲ្យសិស្សមានភាពក្លាហាន និងរហ័សរហួន ក្នុងការធ្វើការងារ។ក្នុងខណះពេលនៃការជួបជុំគ្នានេះដែរ មានការបង្ហាញអំពីដំណើរការ និងការងារខ្លះរបស់អ្នកការសែតនៅទូរទស្សន៍ ការធ្វើបទបង្ហាញនេះ ធើ្វដោយអ្នកគ្រូ ណូអេមី ជាអ្នកការសែតធ្វើការនៅទូរទស្សន៍មួយនៅប្រទសបារាំង។ អ្នកគ្រូណូអេមី មានបទពិសោធន៍ច្រើន ជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍ គាត់ក៏ធ្លាប់ធ្វើការជាអ្នកការសែតប្រចាំ វិទ្យុមួយនៅប្រទេសបារាំង។ គាត់ចាប់ផ្តើមធ្វើការជា ការសែតនៅវិទ្យុរយៈពេលមួយឆ្នាំ នៅពេលដែលមានគាត់មានអាយុ ២១ ឆ្នាំ។ បន្ទាប់ពីលាឈប់ការងារជាអ្នកការសែតនៅវិទ្យុ គាត់បានទៅរៀន បន្តនូវជំនាញជាអ្នកការសែត។ហើយយើងត្រូវមានសេចក្ដីព្រាងទុកមានន័យថាមានការស្រាវជ្រាវដោយចុះទៅដល់នឹងកន្លែង ធ្វើការជាក្រុម ដោយពឹងផ្អែកទៅលើ ការសំភាសន៍ កាមេរ៉ា និង​ សម្លេង។ជាពិសេសទៅទៀតនោះដើម្បីឲ្យមានភាពជោគជ័យ​យើងត្រូវរៀបចំ​ឲ្យបានល្អ មានទេពកោសល្យ ហើយមិនត្រូវបោះបង់នូវអ្វីដែលយើងបានធ្វើ៕

ការសិក្សាអំពីចិត្តវិទ្យា(Psychology)

កែប៖ ចិត្តវិទ្យាគឺជាការសិក្សាវិទ្យាសាស្រ្តនៃគំនិតរបស់ខួរក្បាល។ ចិត្តវិទ្យាគឺជាវិន័យចម្រុះនិងរួមបញ្ចូលទាំងអនុវិស័យជាច្រើននៃការសិក្សាតំបន់ដូចជាការអភិវឌ្ឍមនុស្ស, កីឡា, សុខភាព, ព្យាបាល, ឥរិយាបទសង្គមនិងដំណើរការនៃខួរក្បាល។យែនឌ័រ(Gender)
យែនឌ័រគឺជានិយមន័យសាងសង់សង្គមរបស់ស្ត្រីនិងបុរស។ វាមិនមែនដូចគ្នានឹងការរួមភេទ (លក្ខណៈជីវសាស្រ្តនៃស្ត្រីនិងបុរស) ហើយវាមិនមែនដូចគ្នានឹងស្ត្រី។ យែនឌ័រត្រូវបានកំណត់ដោយទស្សនៈភារកិច្ចមុខងារនិងតួនាទីកំណត់គុណលក្ខណៈស្ត្រីនិងបុរសក្នុងសង្គមនិងក្នុងជីវិតសាធារណៈនិងឯកជន។​ ក៏ជាការបែងចែកភេទរវាងបុរសនិងស្ត្រីផងដែរ។
 វប្បធម៏និងសង្គម(Culture and Society)
 វប្បធម៌និងសង្គម ​មនុស្សសម័យមុនគឺមានវប្បធម៌បែបុរាណ្យតែបច្ចុប្បន្ន  នេះគឺកំពុងតែយកលំនាំតាមបែបបរទេសដោយសារតែជនជាតិខ្មែរអាមេរិកដោយនៅសម័យសង្គ្រាមគេទៅរស់នៅបរទេសបន្ទាប់មកគេត្រឡប់មកវិញហើយបាននាំយកមកនូវវប្បធម៌មួយចំនួនដូចជាការរាំជាដើម។គ្រប់សម័យកាលទាំងអស់តែងតែមានវប្បធម៏ទៅតាមកាលនិងយុគសម័យរបស់វា។ហើយមនុស្សជំនាន់មុនបានគោរពវប្បធម៏របស់ខ្លួនបានយ៉ាងល្អ។ប៉ុន្តែយើងងាកមកមើលនៅបច្ចុប្បន្នគឺវាខុសប្លែកពីសម័យមុនដោយសព្វថ្ងៃនេះមនុស្សមួយចំនួនភាគច្រើនក៏បានកែប្រែវប្បធម៏របស់ខ្លួនដោយប្រើវប្បធម៏បរទេសជំនួសវិញ។ អាយុ(Age)
អាយុ(Age): មនុស្សគ្រប់រូបគឺមានការគិតពិចារណាខុសៗគ្នាទៅតាមវ័យនិងអាយុក្មេងឬចាស់។ហើយយើងមិនអាចកំណត់បានឡើយទៅលើអាយុជីវិតរបស់យើង។
ការទំនាក់ទំនងជុំវិញខ្លូន(Social background)
ការទំនាក់ទំនងជំវិញខ្លួន(Social Background)គឺជាការសិក្សាអំពីអ្វីៗដែលនៅជុំវិញខ្លួនវាស្រដៀងនិងការបែងចែងភេទដែរ:នៅពេលមានទារកម្នាក់កើតមកជាស្រីពេលគេលេងជាមួយក្មេងនោះគឺគេធ្វើសម្លេងតូចហើយស្រទន់តែបើទារកនោះជាប្រុសវិញគឺពេលលេងជាមួយក្មេងនោះគឺគេធ្វើសម្លងក្លាំងៗបន្ទាប់មកក្មេងនោះគ៏រៀនតាមហើយក៏មានចរិតដាច់ដោយឡែករវាងពួកគេ។
    ចំណេះដឹង(Education)
 ចំណេះដឹង(Education) : មនុស្សដែលមានចំណេះដឹងខ្ពស់និងមនុស្សដែលមិនមានចំនេះដឹងខ្ពស់គឺមានចរិតលក្ខណៈពុំដូចគ្នាទេទាំងការគិតនិងការនិយាយស្តីហើយមនុស្សដែលមានភាពចេះដឹងខ្ពស់គឺមានងាយស្រួលជាង។
 សាសនា(Religion)
សាសនា(Religion): សាសនាគឺសុទ្ធតែបានអប់រំអោយមនុស្សដើរផ្លូវល្អទាំងអស់គ្រាន់តែមានចំណុចមួយចំនួនដែលមិនដូចគ្នា។


Thursday, November 6, 2014

សិក្ខាសាលានៃសិស្សផ្នែកទំនាក់ទំនងសង្គម

នៅថ្ងៃទី30-31 ខែ តុលា ឆ្នាំ2014នៅសាលា​បច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានធ្វើសិក្ខាសាលាមួយជាមួយផ្នែកទំនាក់ទំនងសង្គមរវាងផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសខេត្តកែបនិងផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុដោយមានការចូលរួមពីលោកពុក លី សំណាង និង លោកគ្រូ អ្នកគ្រូ ទាំងនៅខេត្តកែបនិង​ ខេត្តព្រះសីហនុ ហើយជាពិសេសទៅទៀតក៏មានការលេងកីឡា នៅពេលរសៀលថ្ងៃទី 30 ខែ តុលា ឆ្នាំ 2014 ដោយកូនសិស្សស្រីប្រកួតជាមួយបាល់ទះ និង កូនសិស្សប្រុសប្រកួតជាមួយបាល់ទាត់ យ៉ាងសប្បាយរីករាយបំផុត​និង ជាមិត្តភាពនឹងគ្នា។

Tuesday, October 28, 2014

ប្រវត្តិសាស្រ្តពិភពលោក

ដើម្បីដឹងអំពីប្រវត្តិសាស្រ្តរបស់ពិភពលោកតើយើងត្រូវការស្វែងយល់ពីអ្វីខ្លះ?ហេតុអ្វីបានជាមាន ទឹក ដី ភ្នំ ទន្លេរ សមុទ្រ​ តើទាំងអស់នេះកកើតឡើងយ៉ាងដូចម្តេច? តើជីវិតដែលមាននៅលើផែនដី មានចាប់តាំងពីពេលណាមក? តើអ្នកជឿថាមានសត្វដាយណូស័រ បានគ្រប់គ្រងផែនដីមុនវត្តមានរបស់មនុស្សដែរឬ? តើវត្ត​មានរបស់មនុស្សមានចាប់តាំង ពីពេលណាមក?សំនួរទាំងអស់នេះនឹងបានបកស្រាយនៅពេលដែលអ្នកបានមើលវីដេអូឯកសារបស់ ប្រវត្តិសាស្រ្តពិភពលោក។ វីដេអូនេះមានរយៈពេលពីរម៉ោង ហើយរៀបរាប់ចាប់តាំងពីការកកើតរបស់តារាទាំង ឡាយ​ ក៏ដូចជា ការកកើតនៃព្រះអាទិត្យរបស់យើង ផែនដីដែលជាលំនៅស្ថានរបស់យើងដែរ។ការបកសា្រយរបស់អ្នកវិទ្យាសាស្រ្តដែលបានបកស្រាយនៅក្នុងវីដេអូនេះ គឺបានចាប់ផ្តើម រៀបរាប់ចាប់តាំង ពី 1340 000 000 0000 (13.4 Billions) Years Before Us.
ព្រឹត្តិការណ៍ ផ្ទុះបែក នៃ សកល ដែលគេឲ្យឈ្មោះ ថា ប៊ីគប៉ែង(Big Bang)​។ ការផ្ទុះនេះធ្វើឲ្យ មានការបែកចេញ តារាផ្សេងៗចេញពីគ្នា និងមានការរីករាលដាល នៃសកលកាន់តែធំឡើងៗ។​ ខណៈនោះដែរ ព្រះអាទិត្យរបស់យើង វាជាបំណែក នៃការផ្ទុះរបស់ សកលនោះ បានបង្កើត ជាទំរង់របស់ខ្លួនដោយ ធាតុអ៊ីដ្រូសែនជាចំបង និង មានធាតុផ្សេងៗទៀត ចូលគ្នាជាមួយអ៊ីដ្រូសែន បង្កើតជាចំហេះ។ ធូលីជាច្រើនដែលបានមកជាមួយព្រះអាទិត្យពីការផ្ទុះនៃសកល បាននៅ វិលជុំវិញព្រះអាទិត្យ បានកកើតជាភពផ្សេងៗ ដូច ជា៖ ភពពុធ ភពសៅរ៍ ភពអង្គារ ភពព្រហស្បត្ត ភពសុក្រ ក្នុង នោះក៏មានភពផែនដី ផងដែរ។នៅប្រហែល ជា450 000 000 (4.5 Billion Years Ago) មុន មានភពមួយ មានទំហំប៉ុនភពអង្គារ បានហោះមកបុកជាមួយភពផែនដី ខណៈពេលនោះផែនដីបានបែកជាបំណែក តូចៗ។ចំពោះភពដែលបានបុកផែន មានបំណែកខ្លះចូលទៅក្នុងផែន និង បំណែកខ្លះទៀតជាមួយនិង ផ្នែកខ្លះនៃផែនដី បានហហោះខ្ទាតចេញពីផែនដី និង រងទំនាញគ្នាទៅវិញទៅមកជាមួយនឹងផែនដី។​ការរងទំនាញគ្នាទៅវិញទៅមកធ្វើឲ្យបំណែកភព នោះបានក្លាយទៅជាព្រះចន្ទ ដែលព្រះចន្ទ និងផែនដីទាញគ្នាទៅវិញទៅមក។ការទាញគ្នានេះធ្វើឲ្យផែនដីមានលំនឹង រត់ត្រង់នៅលើអក្ស័រាងស្វ៊ែរជុំវិញព្រះអាទិត្យ។ ទំនាញរបស់ព្រះចន្ទជួយបន្ថយ ល្បើនរបស់ផែនដី ដែលកាលពីមិនទាន់មានព្រះចន្ទវាធ្វើដំណើរ ៦ម៉ោងក្នុងថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យ តែនៅពេលដែលមានព្រះចន្ទផែនដី ធ្វើការវិលជុំវិញ ព្រះអាទិត្យមានរយៈពេល ២៤​ម៉ោង និងវារត់ត្រង់នៅលើអក្ស័ ស្វ៊ែរ។ ព្រះចន្ទធ្វើឲ្យផែនដីចុះត្រជាក់ និង បង្កើតឲ្យមានការផ្លាស់ប្តូររដូវ។ ភាវៈរស់ដែលមានវត្តមាននៅលើភពផែនដីនេះក៏អាស្រយ័ដោយសារ ផែនដី ធ្វើទំនាញ ជាមួយព្រះចន្ទ​ព្រោះបើសិនជា គ្មាព្រះចន្ទទេផែនដី នឹង វិលជុំវិញព្រះអាទិត្យក្នុងរយៈពេល ៦ ម៉ោងក្នុង មួយថ្ងៃ ផែនមិនអាចចុះត្រជាក់ គ្មានទំនាញជាក់លាក់ វិលជុំវិញខ្លួនឯងគ្មានទិសដៅ​ ហើយនៅលើភពផែនដី ក៏គ្មានរដូវដែរ៕

ភពផែនដី មានព្រះចន្ទរបស់ខ្លួន នៅប្រហែល 380 000 000 ឆ្នាំមុន(3.8 Billion​ Years Ago).។ នៅប្រហែលជា 550 000 000( 550 Million Years Ago) ផែនដីចាប់ផ្តើមមានេះភាវៈធំៗនៅក្នុងទឹក នឹងចាប់ផ្តើមមានរុក្ខជាតិ ដុះជាច្រើន។ប្រហែល 300 000 000(30 million years ago) រុក្ខជាតិជាច្រើនមានស្លាប់ហើយ​រលួយ កប់នៅក្នុងដី ដែលសព្វថ្ងៃនេះ វាបានក្លាយជាកប្រងឥន្ទៈ។ ប្រហែលជា 250 000 000 (250 Million) មានការផ្ទុះភ្នំភ្លើងដែលធំជាងគេបំផុតនៅលើផែន ការផ្ទុះនេះ ធ្វើឲ្យ មានការបាត់បង់ជីវិត សត្វប្រហែល ៧០ភាគរយបានផុតពូជ។ បន្ទាប់ក៏មានជីវិតភាវៈមួយទៀតបានកកើតឡើង នោះគឺ ដាយណូស័រ ដែលមានវត្តមាននៅលើផែនដីប្រហែល ជា 116 000 000 ឆ្នាំមុន(116 Million Years ago)។នៅខណៈនោះផែនដី​ទំាងមូលនៅជាប់គ្នា យ៉ាងធំ ដែលគេហៅថា ប៉ាងគៀ(Pangiers)។ ប្រហែល ជា 650 000 00 ឆ្នាំមុន មានអាចម៍ផ្កាយមួយយ៉ាងធំបានធា្លក់មកលើផែនដី។ពេលនោះផែនដីទាំងមូលត្រូវបាន បំផ្លាញ​ មានពពកជាធូលី បានបិទបាំងព្រះអាទិត្យ ដែលធ្វើឲ្យយុគ្គ​របស់ដាយណូស័រក៏បានផុតពូជនៅពេលនោះទៅ។ ការផុតពូជរបស់ដាយណូស័រ បន្សល់ទុកនូវ ជីវិត សត្វ ថនិកសត្វ ដែលជាពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ មិងមានម្រាម សំរាប់ចាប់កាន់។ប្រហែលជា 7 លានឆ្នាំ ស្មៅក៏ចាប់ផ្ដើមមាននៅពាសពេញពិភពលោកហើយបុព្វបុរសយើងក៏ចាប់ផ្ដើម វិវត្តន៍ពីសត្វស្វា។
ប្រហែល 2.6 លានឆ្នាំ ស្វាចាប់ផ្ដើម​វិវត្តន៍បន្ដិចម្ដងៗ ហើយចាប់ផ្ដើមមានការច្នៃប្រឌិតជាបន្ដបន្ទាប់

ប្រហែលជា 100 000 00(10 Million Years ago) មានការលេចឡើង នៃភ្នំហិមាល័យ។ ប្រហែលជា 26 00 000(2.6 Million years ago) មានការចាប់ផ្តើមវិវត្តន៍ មនុស្ស ពីប្រភេទសា្វ។ ប្រហែលជា 800 000(80 thousands) មនុស្សបានរកឃើញ​ភ្លើងសំរាប់ប្រើប្រាស់ និង សំរាប់ការពារខ្លួនពីសត្វសាហាវ។
ប្រហែលជា 200 000 មនុស្សចាប់ផ្តើចេះនិយាយ ដោយសារមានការវិវត្តន៍ បំពង់សំលេង ដែលមនុស្ស អាចនិយាយ និង ធ្វើការទំានាក់ទំនងគ្នាតាមរយៈការនិយាយ។ មុនពេលដែលមនុស្ស ចេះនិយាយ ពួកគេធ្វើការទំនាក់ទំនងគ្នាតាមរយៈការមើល និងតាមរយៈកាយវិការប៉ុនណោះហើយក៏ចា​ប់ផ្តើមធ្វើដំណើរទៅគ្រប់ទិសទី​ និងជាពេលដែលត្រជាក់បំផុត បុព្វបុរសបានចាប់ផ្ដើម នៅក្នុងរូងភ្នំហើយក៏មានការទំនាក់ទំនងដោយបង្កើតបានជា​សម្ព័ន្ធភាព។នៅប្រហែល​ 50 000 ឆ្នាំមុន មានការកកើតទឹកកកនៅប៉ូលខាងជើង ខណៈពេលពេលនោហដែរ មនុស្ស អូម៉ូសាព្យាន បានចាប់ផ្តើម ធ្វើការផ្លាស់ប្តូរទីស្ថាន ចេញពីទ្វីបអាហ្វ្រិច​ទៅទ្វីបផ្សេងៗទៀត ដូចជា ទ្វីបអ៊ឺរុប អាស៊ី និង អូស្ត្រាលី។ ប្រហែលជា 30 000 មនុស្សអូម៉ូសាព្យាន បានមកដល់ ទ្វីប អ៊ឺរុប ជាលើកទី១។រួចហើយមានការរីកចម្រើនដោយមានបុព្វបុរសយើងមានគំនិតកែច្នៃដោយមានការអភិវឌ្ឍន៍ទៅមុខ។




Sunday, October 26, 2014

Barbara McClintock អ្នកវិទ្យាសាស្រ្តដែលជាជនជាតិ​អាមេរិច

ប្រវត្តិរូបរបស់Barbara McClintock គាត់កើតនៅថ្ងៃ16 ខែមិថុនាឆ្នាំ 1902 ហើយស្លាប់នៅថ្ងៃទី 2ខែកញ្ញា, 1992នៅអាយុ 90ឆ្នាំ គឺជាអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិកនិងជាផ្នែកមួយនៃ cytogeneticists កិត្តិយសបំផុតរបស់ពិភពលោកដែលជាជ័យលាភីរង្វាន់ណូបែលឆ្នាំ 1983 ឱសថសាស្ត្រ។McClintock បានទទួលបណ្ឌិតរបស់នាងនៅក្នុងរុក្ខសាស្ត្រពីសាកលវិទ្យាល័យ Cornell ក្នុង 1927 មាននាងបានចាប់ផ្ដើមអាជីពរបស់នាងក្នុងនាមជាមេដឹកនាំនៅក្នុងការអភិវឌ្ឍ cytogenetics ពោត, ការផ្តោតអារម្មណ៍នៃការស្រាវជ្រាវរបស់គាត់សម្រាប់នៅសល់នៃជីវិតរបស់នាងនោះ។ ចាប់ពីចុងទសវត្សឆ្នាំ 1920, McClintock សិក្សាក្រូម៉ូសូមនិងរបៀបដែលពួកគេបានផ្លាស់ប្តូរក្នុងអំឡុងពេលនៃការបន្តពូជនៅក្នុងពោត។ ការងាររបស់គាត់គឺការដ្ឋានហើយ នាងបានអភិវឌ្ឍបច្ចេកទេសសម្រាប់ការមើលឃើញ ក្រូម៉ូសូមពោតនិងប្រើការវិភាគមីក្រូទស្សន៍ដើម្បីបង្ហាញពីគំនិតហ្សែនជាមូលដ្ឋានជាច្រើនទៀត។គំនិតមួយវិញទៀតទាំងនោះគឺជាសញ្ញាណនៃការបង្កាត់ពូជឡើងវិញតាមពូជដោយឆ្លងកាត់លើក្នុងអំឡុងពេល meiosis-យន្តការដែល chromosomes ដែលមានការផ្លាស់ប្តូរព័ត៌មាន។នាងបានផលិតផែនទីហ្សែនជាលើកដំបូងសម្រាប់ការពោត, តំបន់នៃក្រូម៉ូសូមដែលភ្ជាប់ទៅនឹងលក្ខណៈរាងកាយ។ នាងបានបង្ហាញពីតួនាទីរបស់ telomeres និង centromere ដែលជាតំបន់នៃក្រូម៉ូសូមដែលមានសារៈសំខាន់ក្នុងការអភិរក្សនៃពត៌មានហ្សែននេះ។ នាងត្រូវបានគេទទួលស្គាល់ជាដ៏ល្អបំផុតនៅក្នុងវាលក្នុងចំណោម, ទទួលបានអាហារូបករណ៍ដ៏មានកិត្យានុភាពនិងបានជាប់ឆ្នោតជាសមាជិកនៃបណ្ឌិតសភាវិទ្យាសាស្រ្តជាតិមួយនៅក្នុងឆ្នាំ 1944 ។អំឡុងទសវត្សរ៍ឆ្នាំ 1940 និង 1950 McClintock បានរកឃើញការផ្លាស់ប្ដូរនិងត្រូវបានគេប្រើវាដើម្បីបង្ហាញថាហ្សែនត្រូវ

Friday, October 17, 2014

ថ្ងៃបើកបវេសនកាលថ្មីនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប


នៅថ្ងៃសុក្រ ទី ១៧ ខែ តុលា ឆ្នាំ​ ២០១៤ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានប្រារព្ធពិធីបើកបវេសនកាលថ្មីនៃឆ្នាំ ២០១៤-២០១៥ ដោយមានការចូលរួមពីលោកពុក លី សំណាង លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ទាំងអស់។ហើយនៅក្នុងកម្មវិធីមានដូចជា របាំជូនពរ ការបកស្រាយនិងមានជាមតិខ្លះៗរបស់លោកពុក លី សំណាង និង លោកគ្រូ ពៅ តុលា​ដែលជានាយកសាលាបច្ចេកទេសដុនបូស្កូយើងនេះនៅពេលដែលចប់កម្មវិធីលោកគ្រូក៏បានណែនាំគ្រប់ទីកន្លែងដែលនៅក្នុងបរិវេណនៃសាលានេះដល់សិស្សានុសិស្សឆ្នាំទី១ផងដែរ។យ៉ាងណាមិញពេលហូបបាយថ្ងៃត្រង់រួចក៏មានជាល្បែងសម្រាប់ឲ្យសិស្សានុសិស្សលេងកម្សាន្តទៀតផង៕

Friday, October 10, 2014

ពិធីខួបកំណើតលោកពុក លី សំណាង

នៅថ្ងៃសុក្រ ទី ១០ ខែ តុលាឆ្នាំ ២០១៤កាលពីម៉ោង 3:00pm លោកគ្រូនិងអ្នកគ្រូព្រមទាំង
សិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបទាំងមូលបានធ្វើពិធី រីករាយខួបកំណើតជូនលោកពុក លី សំណាង

Thursday, October 9, 2014

ការចុះអនុវត្តន៍របស់សិស្សផ្នែក Social of DonBosco Kep



កាលពីថ្ងៃព្រហស្បត្តិ៍ ទី ០៩ ខែ តុលា ឆ្នាំ២០១៤។ សិស្សផ្នែកទំនាក់ទំនងសង្គម នៃសាលាបច្ចេកទេសដុនបូស្កូកែប បានចុះទៅអនុវត្តន៍ក្នុងការធ្វើជា
 Documentary ដោយមានការចូលរួមជាមួយ​លោកគ្រូ និងអ្នកគ្រូ ហើយក៏មានការងារ​ជា​ក្រុមៗ​ ដោយយកចិត្តទុកដាក់ គ្មាននរណាម្នាក់ មិនពេញចិត្តឡើយ។ការងារនេះត្រូវវបាន សម្រាក់ហើយត្រឡប់ទៅសាលាវិញនៅម៉ោង ១០:៥០am សិស្សធ្វើការយ៉ាងសកម្មបំផុត។

Friday, August 15, 2014

បុណ្យខួប199ឆ្នាំរបស់លោកឪពុកបូស្កូ
























កាលពីថ្ងៃសុក្រទី១៥ ខែ សីហា ឆ្នាំ២០១៤​   នៅសាលាបច្ចេកទេសដុនបូស្កូកែបបានប្រារព្ធពិធី បុណ្យគំរបខួប ១៩៩ ឆ្នាំរបស់លោកឪពុកបូស្កូ  ដែលជាអ្នកជួយដល់យុវជនក្រីក្រ ដោយមានការផ្ដួចផ្ដើមពីលោកពុក លី សំណាង

Tuesday, July 29, 2014

អបអរសាទរបុណ្យជាតិ៧មករា

    









 នៅថ្ងៃទី០៦ខែមករា ឆ្នាំ២០១៤ នៅសាលាក្រុងខេត្តកែបបានប្រារព្ធ ពិធីបុណ្យអបអរសាទរបុណ្យជាតិ៧មករា

ការប្រលងឆមាសរបស់សិស្សឆ្នាំទី២

កាលពីថ្ងៃច័ន្ទទី២៨ដល់ទី២៩ខែកក្កដាឆ្នាំ២០១៤​នៅសាលាបច្ចេកទេសដុនបូស្កូ​

Thursday, July 24, 2014

បុណ្យកត្ដញ្ញូសាលាបច្ចេកទេសដុនបូស្កូកែប














កាលពីថ្ងៃពុធទី២៣ខែកក្កដាឆ្នាំ២០១៤
នៅសាលាបច្ចេកទេសដុន បូស្កូកែបបានប្រារព្ធពិធីបុណ្យកត្តញ្ញូ

Wednesday, July 16, 2014

ពិព័ណ៏នាអំពីភូមិកំណើតខ្ញុំ

ភូមិកំណើតរបស់ខ្ញុំសិ្ថតនៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើងស្រុកកំពង់ត្រាចខេត្តកំពត។
ដែលមានប្រជាជនសរុប ១៦២៦ នាក់ស្រីសរុប ៨៧៦ នាក់មានចំនួន ៣៥៣​ គ្រួសារ
អាយុចាប់ពី ១៨ ឆ្នាំឡើងទៅមាន ១០៤៩ នាក់។
ប្រជាជនជាកសិករ មាន ៩៦%មានសាសនាជាព្រះពុទ្ធ
សាលារៀនចំនួន០១មានឈ្មោះថាសាលាបឋមសិក្សានិងអនុវិទ្យាល័យអូរពពូល
ក្នុងនោះក៏មាន វត្តអារាមផងដែរហើយនៅជាប់វត្តមានភ្នំពីរ
មួយឈ្មោះថាភ្នំផ្អាវមានរូងភ្នំ

Sunday, June 15, 2014

របៀប Uninstall Sony Vegas 11.0​

ការសិក្សាស្រាវជ្រាវគឺជាការល្អបំផុតសម្រាប់អ្នកសិក្សា។ដូចនេះខ្ញុំនឹងលើកយកពីរបៀប Uninstall Sony  Vegas 11.0​ ដូចតទៅ៖

Monday, April 7, 2014

Social communication

នៅសាលាបច្ចេកទេសដុនបូស្កូ
ខេត្តកែបមានសិស្សផ្នែក
ទំនាក់ទំនងសង្គមចំនួន០៣ហើយ
នេះជាសិស្សផ្នែកទំនាក់ទំនងសង្គម
ជំនាន់ទី៣។

Monday, March 31, 2014

អត្តន័យពណ៏របស់ផ្កា


ពណ៏ផ្កាឈូកមានន័យថាតំនាងឪ្យផ្តើមស្នេហ៍ គ្រាដំបូងញញឹមស្រស់ស្រាយ។





ពណ៏ក្រហមតំនាងឪ្យស្រឡាញ់គ្នាបានយូរនិង
ភាពមុះមុតអង់អាចក្លាហ៊ាន។



ពណ៏សតំនាងឪ្យទឹកចិត្តស្មោះសរជារៀងរហូត

Monday, March 10, 2014

សារះប្រយោជន៍នៃសត្វព្រៃ

នៅប្រទេសកម្ពុជាយើង
មានសត្វព្រៃជាច្រើនដែលស្ទើរតែ
ផុតពូជអស់ទៅហើយ។
ដោយឡែកនៅមានឃើញសត្វដំរី
នៅតាមរមណីយ្យដ្ឋាននានានិងធ្លាប់
ឃើញម្តងម្កាលនៅតាមជនបទផងដែរ។
ដូច្នេះហើយយើងត្រូវតែជួយថែរក្សា
សត្វព្រៃឪ្យបានគង់វង្សតទៅថ្ងៃមុខ។

Sunday, March 2, 2014

គ្រោះថ្នាក់ចរាចរណ៏

  
នៅប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៏
កាន់តែកើនឡើងៗជាលំដាប់។
ដូច្នេះហើយក្នុងនាមយើងជាកូនខែ្មរយើងត្រូវ
ប្រុងប្រយត្ន័ក្នុងការបើកបរដើម្បីការពារអាយុ
ជីវិតរបស់យើងទាំងអស់គ្នាបើស្រវឹងកុំបើកបរ
បើបើកបរកុំផឹកគ្រឿងស្រវឹងការពារប្រសើរជាង
ព្យាបាល។

ការប្រណាំងក្បូននៅដុនបូស្កូកែប

កាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៤នៅសាលា
បច្ចេកទេសដុនបូស្កូបានប្រណាំងគ្នាធ្វើក្បូន
ដោយមានចំនូន០៥ក្រុមហើយក្នុងមួយក្រុមៗ
មានគ្នា០៨នាក់ប្រុស០៦នាក់និងស្រី០២នាក់។
មួយក្រុមៗខំប្រឹងយ៉ាងសកម្មព្រោះតែចង់បាន
ជ័យជំនះរៀងៗក្រុម។

Thursday, February 13, 2014

សាលាបច្ចេកទេសដុនបូស្កូកែប

កាលពីថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០១៤ នៅវេលាម៉ោង៥:០០ល្ងាចMr Hector Loontjens and Mrs Ellenនៅសាលាបច្ចេកទេសដុនបូស្កូ មានកម្មវិធីមួយសំរាប់អបអរសាទរចំពោះអ្នកឧបត្ថម្ភធំរបស់ សាលាបច្ចេកទេសដុនបូស្កូនិងមានការជូនបាច់ផ្កាហើយកាត់   ខ្សែបូនៃអគារមួយខ្នងរបស់ផ្នែកសណ្ឋាគារហើយជាពិសេស ជាងនេះទៅទៀតនោះក៏មានកម្មវិធីនៅពេលយប់ម៉ោង៨:០០ មានការរាំរបាំក្រមានិងរបាំនេសាទយ៉ាងរីករាយដើម្បីស្វាគមន៍ដល់ពួកគាត់។

Sunday, February 2, 2014

អបអរសាទរបុណ្យលោកឪពុកបូស្កូ

នៅថ្ងៃទី ៣០​ខែមករា ឆ្នាំ២០១៤ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានប្រារព្ធ ពិធីបុណ្យលោកឪពុកបូស្កូដែលប្រព្រឹត្តិទៅនៅម៉ោង ៧:៣០ព្រឹករហូតដល់ម៉ោង ៤:៣០ ល្ងាច។ពេលព្រឹកចាប់ផ្ដើមដង្ហែក្បួនមានទាំងតន្រ្តីប្រគុំមានទាំងអ្នកកាន់តង្វាយគ្រប់មុខ ពេលដែលដង្ហែក្បួននោះចប់ហើយសិស្សានុសិស្សក៏មានការប្រកួតកីឡាជាច្រើនប្រភេទ ដូចជា រត់ចម្ងាយ រត់ថយក្រោយ លោតកំពស់ លោតចម្ងាយ ល្បែងរុញចេញពីរង្វង់ ទាញព្រ័ត្ត បោះដុំដែកហើយកាន់តែពិសេសជាងនេះទៅទៀតនោះក៏មានកីឡាក្នុងទឹកយ៉ាងសប្បាយរីករាយ។ នៅក្នុងថ្ងៃនោះដែរការប្រកួតយកជ័យលាភីដោយពណ៏ស៊ីជំពូទទួលបានលេខ០១ ពណ៏លឿង លេខ០២ ពណ៏ក្រហមលេខ០៣ ក្រុមពណ៏និមួយៗមានការរាំលេងយ៉ាងសប្បាយរីករាយ រហូតដល់ល្ងាច ហើយនៅពេលយប់ក៏មានការរាំកំសាន្ដផងដែរ។

Monday, January 13, 2014

ទេសភាពឆ្នេរកែប

ឆ្នេរសមុទ្រកែបមានទេសភាពស្រស់សា្អតមានទឹកសមុទ្រដ៏ខៀវស្រងាត់ហើយឆ្នេរខ្សាច់យ៉ាងសក្បុស ដែលជាទីគាប់ភែ្នករបស់អ្នកទេសចរណ៍ទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលកំពុងទស្សនានៅទីនោះ ហើយក៏មានផ្ទះសំណាក់ដ៏ប្រណិតៗជាច្រើននិងភោជ៍នីដ្ឋានជាច្រើនកន្លែងផងដែរ។