Pages

Thursday, November 6, 2014

សិក្ខាសាលានៃសិស្សផ្នែកទំនាក់ទំនងសង្គម

នៅថ្ងៃទី30-31 ខែ តុលា ឆ្នាំ2014នៅសាលា​បច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានធ្វើសិក្ខាសាលាមួយជាមួយផ្នែកទំនាក់ទំនងសង្គមរវាងផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសខេត្តកែបនិងផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុដោយមានការចូលរួមពីលោកពុក លី សំណាង និង លោកគ្រូ អ្នកគ្រូ ទាំងនៅខេត្តកែបនិង​ ខេត្តព្រះសីហនុ ហើយជាពិសេសទៅទៀតក៏មានការលេងកីឡា នៅពេលរសៀលថ្ងៃទី 30 ខែ តុលា ឆ្នាំ 2014 ដោយកូនសិស្សស្រីប្រកួតជាមួយបាល់ទះ និង កូនសិស្សប្រុសប្រកួតជាមួយបាល់ទាត់ យ៉ាងសប្បាយរីករាយបំផុត​និង ជាមិត្តភាពនឹងគ្នា។

លុះស្អែកឡើងនៅថ្ងៃទី31​ ខែតុលា ឆ្នាំ 2014  លោកពុក លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស នៃផ្នែកទំនាក់ទំនងសង្គមនិង សារព័ត៏មានបានទៅទស្សនានៅឆ្នេរ ហើយមានហូបអាហារនៅពេលថ្ងៃត្រង់រួចហើយក៏បានងូតទឹកជាមួយលោកពុុក លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់គ្នាទៀតផង៕រួចហើយនៅពេលល្ងាចសិស្សប្រុសទាំងខេត្តកែបនិងខេត្តព្រះសីហនុបានប្រកួតបាល់ទាត់ម្ដងទៀត។នៅម៉ោង
4 :00pm សិស្សផ្នែកទំនាក់ទំនងសង្គមខេត្តកែបក៏បានត្រឡប់ទៅខេត្តកែបវិញ៕


0 comments:

Post a Comment