នៅព្រឹកថ្ងៃទី ២៧ តុលា ២០១៤ មានការធ្វើសិក្ខាសិលាមួយរវាង សិស្សផ្នែកទំនាក់ទំងសង្គម និងសារពត៌មានឆ្នាំទីពីរ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនិង សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។
ការធ្វើសិក្ខាសិលារវាងសិស្សទាំងពីរក្រុមនេះ គឺដើម្បីធ្វើការពិភាក្សាអំពី ការថតវីដេអូឯកសារ សំរាប់ សាខារបស់សាលាដុនបូស្កូទំាងអស់នៅប្រទេសកម្ពុជា និង ដើម្បីធ្វើការថតម្តងទៀតនូវ គំរោងភាពយន្ត សំរាប់ឲ្យសិស្សានុសិស្សសារពត៌មានឆ្នាំទីពីរទាំងអស់ អនុវត្តន៍នូវជំនាញ ការប្រើបា្រស់ការថត និងសំដែង។ដែលរឿងនេះគ្រោងនឹងថតនោះមានចំណងជើងថា”ខ្លាមន្តអាគមន៍”។ការថតរឿង ធ្វើឲ្យសិស្សមានការអនុវត្តន៍ច្រើនទៅលើការប្រើប្រាស់កាមេរ៉ា ការកាត់តវីដេអូ ការសំដែង ព្រមទាំង ជំនាញទំនាក់ទំនង ដែលធ្វើឲ្យសិស្សមានភាពក្លាហាន និងរហ័សរហួន ក្នុងការធ្វើការងារ។ក្នុងខណះពេលនៃការជួបជុំគ្នានេះដែរ មានការបង្ហាញអំពីដំណើរការ និងការងារខ្លះរបស់អ្នកការសែតនៅទូរទស្សន៍ ការធ្វើបទបង្ហាញនេះ ធើ្វដោយអ្នកគ្រូ ណូអេមី ជាអ្នកការសែតធ្វើការនៅទូរទស្សន៍មួយនៅប្រទសបារាំង។ អ្នកគ្រូណូអេមី មានបទពិសោធន៍ច្រើន ជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍ គាត់ក៏ធ្លាប់ធ្វើការជាអ្នកការសែតប្រចាំ វិទ្យុមួយនៅប្រទេសបារាំង។ គាត់ចាប់ផ្តើមធ្វើការជា ការសែតនៅវិទ្យុរយៈពេលមួយឆ្នាំ នៅពេលដែលមានគាត់មានអាយុ ២១ ឆ្នាំ។ បន្ទាប់ពីលាឈប់ការងារជាអ្នកការសែតនៅវិទ្យុ គាត់បានទៅរៀន បន្តនូវជំនាញជាអ្នកការសែត។ហើយយើងត្រូវមានសេចក្ដីព្រាងទុកមានន័យថាមានការស្រាវជ្រាវដោយចុះទៅដល់នឹងកន្លែង ធ្វើការជាក្រុម ដោយពឹងផ្អែកទៅលើ ការសំភាសន៍ កាមេរ៉ា និង សម្លេង។ជាពិសេសទៅទៀតនោះដើម្បីឲ្យមានភាពជោគជ័យយើងត្រូវរៀបចំឲ្យបានល្អ មានទេពកោសល្យ ហើយមិនត្រូវបោះបង់នូវអ្វីដែលយើងបានធ្វើ៕
0 comments:
Post a Comment