នៅក្នុងការបង្កកំណើតរបស់ទារកចូលទៅក្នុងផ្ទៃពោះម្ដាយត្រូវមានស្ពែម៉ាតូសូអ៊ីតរបស់បុរសជាមុនសិនទើបស្រ្ដីអាចមានផ្ទៃពោះបានហើយទឹកកាមរបស់បុរសមួយដំណក់បង្កើតបានជាកូនស្ពែម៉ាតូសូអ៊ីតរាប់លានគ្រាប់នោះចូលទៅក្នុងផ្ទៃពោះម្ដាយ។
ហេតុអ្វីបានជាមានជីវិតរបស់មនុស្សក្នុងលោកយើងនេះ?តើលោកអ្នកធ្លាប់នឹកឆ្ងល់ពីបញ្ហានេះដែររឺទេ? ហេតុអ្វីបានជាមនុស្សយើងមានរូបរាង្គរហូតដល់សព្វថ្ងៃនេះ
មានអ្នកវិទ្យាសាស្រ្តជាច្រើនបានបកស្រាយពីបញ្ហានេះតើទារកដែលនៅក្នុងផ្ទៃ
ម្តាយអាចបង្ករកំណើតបានដោយរបៀបណា?
មានអ្នកវិទ្យាសាស្រ្តជាច្រើនបានបកស្រាយពីបញ្ហានេះតើទារកដែលនៅក្នុងផ្ទៃ
ម្តាយអាចបង្ករកំណើតបានដោយរបៀបណា?
ការបង្ករកំណើតរបស់ទារកអាចធ្វើឡើងទៅបានគឺដោយសារតែមានការជួបគ្នារវាយ ស្ពែម៉ាតួសូអ៊ីត ជាមួយនឹង អូវុល នៅពេលដែលសារធាតុទាំងពីរបានជូបគ្នាវាក៏បង្កើតបានជាអំប្រ៊ីយ៉ុង។ ប៉ុន្តែមុនពេលដែលសារធាតុទាំងពីរវាត្រូវធ្វើការជាច្រើនដំណាក់កាល គឺវាអាចធ្វើទៅបាននៅពេលដែលបុរសនិងស្រ្តី បានរួមភេទជាមួយគ្នាហើយពេល នោះបុរសនឹងបញ្ចេញនូវសារធាតុម្យ៉ាងដែលគេហៅថា ទឹកកាម។ ទឹកកាមតែមួយដំណក់អាច បង្កើតបានជាស្ពែម៉ាតូសូអ៊ីត រាប់រយលានស្ពែ។ នៅពេលដែលបុរសបានបញ្ចេញនូវទឹកកាមនោះដែលជាស្ពែម៉ាតូសូអ៊ីតចូលទៅក្នុងខ្លូនស្រ្តីហើយ ស្ពែម៉ាតូសូអ៊ីតរាប់រយលាននោះក៏បានធ្វើដំណើរទៅរកអូវុល តែមានតែស្ពែម៉ាតូសូអ៊ីត តែមួយប៉ុនណ្ណោះក្នុងចំណោមរាប់រយលានដែលអាចទំលុះចូលទៅក្នុងអូវុលបាន ហើយស្ពែម៉ាតូសូអ៊ីតដែលនៅសល់ទាំងប៉ុន្មាន ស្វែងរកផ្លូវចូលរហូតទាល់តែវាងាប់អស់។
នៅពេលដែលស្ពែម៉ាតូសូអ៊ីតមួយនោះចូលទៅក្នុងហើយវាក៏ផ្តាច់កន្ទុយរបស់វា រួចហើយវាក៏បានជួបជាមួយនឹងអូវុល។ ការធ្វើការវិវត្តន៍របស់វាគឺមានរយៈពេល ៩ ខែ១០ ថ្ងៃ ដំណាក់កាលនៃការវិវត្តន៍របស់វាគឺ
ថ្ងៃទី១៖ គាត់ចាប់ផ្តើមធ្វើដំណើរ ទៅកាន់ស្បូូន
១ សប្តាហ៍៖ គាត់ទៅដល់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឃន៍រយៈពេល ៩ខែ ១០ ថ្ងៃ
៣ សប្តាហ៍៖ ក្លាយទៅជាអំប្រ៊យ៉ុង ដែនិងជើងចាប់ផ្តើមចេញក្រៅ
៨ សប្តាហ៍៖ ក្លាយទៅជាទារក
៩ សប្តាហ៍៖ ខ្លូនប្រាណចាប់ផ្តើមត្រឡប់
១២ សប្តាហ៍៖ អាចចាប់ផ្តើមមើលឃើញខ្លូនប្រាណរបស់គាត់។ គាត់ចាប់ផ្តើមមានចលនាដោយអាចធាក់បាន ហើយគេអាចសម្គាល់បានថាជា ភេទស្រី រឺ ជាភេទប្រុស។ ដៃនឹងជើងរបស់គាត់ចាប់ផ្តើមមានរូបរាង្គ ហើយដៃរបស់គាត់អាចរាវបាន ដូចជាប៉ះក្បាល់ និង ទងផ្សិតជាដើម។
១៨ សប្តាហ៍៖ នៅពេលដែលជើងរបស់គាត់ចាប់ផ្តើមមានចលនា ម្តាយរបស់គាត់អាចមានអារម្មណ៍ដឹង ហើយភ្នែករបស់គាត់អាចព្រិចបាន
២៤ សប្តាហ៍៖ ខ្លូនប្រាណរបស់គាត់កាន់តែមានរូបរាង្គច្បាស់ឡើង ហើយគាត់មានអារម្មណ៍ ដឹងច្រើននូវសកម្មភាពដែលម្តាយគាត់ធ្វើ តែគាត់អាចទទូលបានសម្លេងខ្សោយ
២៦ សប្តាហ៍៖ គាត់បានចំណាយពេល ៩០ភាគរយ សម្រាប់ដេក ហើយគាត់ចាប់ផ្តើមជញ្ជក់ម្រាមដៃរបស់គាត់
២៨ សប្តាហ៍៖ ខួរក្បាលរបស់គាត់ចាប់ផ្តើមចងចាំនូវសម្លេងម្តាយរបស់គាត់ ជាពិសេសបទចំរៀងមនោសញ្ចេតនាដែលអាចធ្វើអោយគាត់សម្រាក និង ដេកបាន
៣៣ សប្តាហ៍៖ គាត់ចាប់ផ្តើមចេះយល់សុបិន្ត ប៉ុន្តែគាត់មិនបានដឹងថាគាត់យល់សប្តិអំពីអ្វីនោះទេ
៤០ សប្តាហ៍៖ គាត់បានត្រៀមខ្លូនដើម្បីមើលពិភពលោកដ៏ស្រស់បំព្រង ហើយក៏ជាពេលវេលាដែលគាត់តស៊ូដើម្បីចេញមកក្រៅផងដែរ។
0 comments:
Post a Comment