ដុនបូស្កូកែប៖ថ្ងៃសុក្រទី៣០ ខែមករា ឆ្នាំ២០១៥ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានប្រារព្ធពិធីមួយដែលហៅថាបុណ្យលោកឪពុកបូស្កូនិងដោយសារតែឆ្នាំនេះជាឆ្នាំដែលគំរប់ខួប២០០ឆ្នាំរបស់លោកឪពុកបូស្កូដូចនេះហើយទើបសាលាបា្ររព្ធពិធីនេះជាមួយគ្នាតែម្ដង។ហើយនៅថ្ងៃនេះដែរមានកម្មវិធីជាច្រើនដែលមានលោកពុក លី សំណាង ជាអធិការនៃសាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់ កម្មវិធីនេះបានចាប់ផ្ដើមតាំងពីម៉ោង7:30am ដល់ម៉ោង 4:30pm ដែលមានកីឡាជាច្រើនប្រភេទដូចជាៈ
រត់ប្រណាំង១០០មែត្រទាំងកូនប្រុសនិងកូនស្រី រត់ថយក្រោយ រត់បណ្ដាក់ លោតចម្ងាយ លោតកម្ពស់ ដើរលើខ្សែរពួរ រុញចេញពីរង្វង់ ទាញព្រ័ត និងជាពិសេសជាងនេះទៅទៀតនោះមានលេងកីឡានៅក្នុងទឹកទៀតផង
ចំពោះកីឡាមានចំនួន ០៤ ពណ៌គឺ ពណ៌ក្រហម ស៊ីជំពូ ខៀវ និងពណ៌លឿង ។បន្ទាប់ពីក្បួនដង្ហែររូចហើយក៏ចាប់ប្រកូតនូវកីឡាទាំងអស់រហួតដល់ពេលហូបបាយ បន្ទាប់ពីបាយរួចហើយមានការរាំកម្សាន្ដយ៉ាងសប្បាយរីករាយនៃពណ៌និមួយៗ បន្ទាប់មកទៀតក៏ទៅចុះក្នុងទឹកសមុទ្រដោយមានការប្រកួតកីឡា មួយចំនួន ហើយជាចុងបញ្ចប់មានការចែករង្វាន់ដោយ លោកពុក លី សំណាង និងប្រកាសលទ្ធផល ចែករង្វាន់ហើយកម្មវិធីបានបញ្ចប់៕

0 comments:
Post a Comment