Pages

Saturday, February 21, 2015

សិក្ខាសិលាអំពីការស្វែងរកការងារធ្វើ ពីភា្ងក់ងារជាតិមុខរបរនិងការងារនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

ដុនបូស្កូកែប៖ ថ្ងៃទី​​20 ខែ កុម្ភៈ ឆ្នាំ 2015 សាលាបច្ចេកទេសដុនបូស្កូខេត្តកែប មានកិត្តិយសណាស់ដែល បាន​​លោក មឺុង ចាន់ធី ដែលជាប្រធានមជ្ឈមណ្ឌលទីភ្នាក់ងារជា​តិនិងការងារ​ហើយនិងក្រុមការងារ ដែលមកបង្ហាញអំពី​របៀបស្វែងរកការងារ ការដាក់ពាក្យ សំម្ភាសន៍
ការផ្សព្វផ្សាយនូវកម្មវិធី និងវគ្គអប់រំបណ្តុះបណ្តាល ដោយងាយស្រួល និងទូលំទូលាយការជួយស្វែងរកការងារធ្វើ ​ និងកន្លែងធ្វើកម្មសិក្សា សម្រាប់សិស្ស និស្សិតព័ត៌មានទីផ្សារការងារសម្រាប់ការរៀបចំ និងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលស្របតាម​តម្រូវការការណែនាំអំពីអាជីព និងមុខរបរសម្រាប់សិស្ស និស្សិត ហើយមជ្ឈមណ្ឌលមានផ្ដល់នូវសេវាដូចជា ៖ ណែនាំអំពីការងារ អិុនធឺណែតការងារ បណ្ណាល័យការងារ​ផ្ដល់ទីកន្លែងសំម្ភាសន៍ការងារ  ដើម្បីឲ្យសិស្សានុសិស្សនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានយល់ពីរបៀបធ្វើទាំងនេះនៅពេលដែលបានបញ្ចប់ការសិក្សាពីទីនេះទៅ​៕

0 comments:

Post a Comment