ដុនបូស្កូកែប៖ថ្ងៃច័ន្ទទី០២ ខែមករា ឆ្នាំ ២០១៥ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានបើកសម្ភោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ក្លោងទ្វារ ទីលានកីឡា ផ្ទះស្នាក់គ្រូស្រី និងអាងចម្រោះទឹក ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា ជាអភិបាលនៃគណៈអភិបាលខេត្តកែប នៅព្រឹកម៉ោង 8:30am បន្ទាប់ពីឯកឧត្តម កែន សត្ថា បានអញ្ចើញមកដល់ហើយក៏បានកាត់ខ្សែបូរណ៌ បន្ទាប់មកទៀត ក៏បានផ្ដើមនូវកម្មវិធីនៅកន្លែង ទីលានកីឡា ហើយលោកគ្រូ ពៅ តុលា ដែលជានាយកសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ឡើងអានអំពីរបាយការណ៍នៃការចំណាយទៅលើ ការសាងសង់ ក្លោងទ្វារ ក៏ដូចជា ទីលានកីឡា បន្ទាប់ពី លោកគ្រូនាយកបានអានរបាយការណ៍រួចហើយ លោកអភិបាលខេត្តកែបបានអាននូវមតិផ្សេងៗដែលពាក់ព័ន្ធនឹងសាលាបច្ចេកទេសដុនបូស្កូខេត្តកែប និង ខេត្តកែបទាំងមូលក៏ដូចជា ឆ្នេរកែបជាដើម ហើយលោកបានប្រកាស់ជាផ្លូវការដោយដាក់ឲ្យប្រើប្រាស់ជាផ្លូវការតែម្ដង
ជាចុងបញ្ចប់លោក ឯកឧត្តមព្រមទាំង មន្ដ្រីរាជការទាំងអស់បានអញ្ញើញដើរមើលនូវសមិត្តិផលនានាដែលសាលាបានសាងសង់រួចរាល់ ហើយនៅពេលបាយរួចហើយសិស្សានុសិស្សបានលេងកីឡារហួតដល់ម៉ោង 4:30pm ៕
0 comments:
Post a Comment