Pages

Monday, February 23, 2015

ការដាក់ពាក្យសិស្សថ្មីនៃសាលាបច្ចេកទេសដុនបូស្កូ


កែប៖​ ថ្ងៃទី១៨ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៤សាលាបច្ចេកទេសដុនបូស្កូខេត្តកែបដែលមាន​ទីតាំង​​ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប (ទល់មុខនឹង មន្ទីអប់រំយុវជន​និង​កីឡា​ខេត្តកែប) បានធ្វើការ​ជ្រើសរើសសិស្ស ក្រីក្រ ដើម្បីចូលរៀនក្នុងឆ្នាំសិក្សាថ្មី២០១៤-២០១៥។



ចាប់ទទួលពាក្យពីម៉ោង៧:៣០នាទីដល់ម៉ោង៣:៣០នាទី​រសៀល។ ថ្ងៃទី១​៨ដល់​ថ្ងៃ​ទី​២១​គ្រាន់តែដាក់ពាក្យនិងធ្វើការសម្ភាសន៍តែ​ប៉ុណ្ណោះចំណែក​ការប្រឡងនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃសុក្រ​ទី២២ខែសីហាឆ្នាំ២០១៤វេលាម៉ោង៧:៣០នាទីដល់ម៉ោង ១១នឹង៣០នាទី​ថ្ងៃត្រង់​។​​
បើយោងទៅតាមសម្ដីរបស់អ្នក ស្រីអ៊ូច ធន់​ ដែលជាអាណាព្យាបាលរបស់យុវសិស្ស ទំុ សំរិន គាត់បាននិយាយថា៖បានជាគាត់សម្រេចចិត្តអោយកូនគាត់មករៀននៅទីនេះដោយសារតែគ្រួសារ របស់គាត់មានជីវភាពក្រីក្រ គាត់ពុំមានលទ្ធភាពដើម្បីអោយកូនគាត់ទៅរៀននៅមហាវិទ្យាល័យ​ ។
រហូតមកដល់ថ្ងៃទី២១ ពេលាម៉ោងប្រមាណ២:៣០នាទីរសៀលមានសិស្សចំនួន​១៦៧​នាក់បានមកដាក់​ពាក្យ​ចូលរៀន។
បញ្ជាក់ ៖ សាលាបច្ចេកទេសដុនបូស្កូខេ្តកែប http://donboscokep.orgគឺជាសាលាដែលជួយទៅដល់យុវជនក្រីក្រ។

0 comments:

Post a Comment