Pages

Tuesday, October 28, 2014

ប្រវត្តិសាស្រ្តពិភពលោក

ដើម្បីដឹងអំពីប្រវត្តិសាស្រ្តរបស់ពិភពលោកតើយើងត្រូវការស្វែងយល់ពីអ្វីខ្លះ?ហេតុអ្វីបានជាមាន ទឹក ដី ភ្នំ ទន្លេរ សមុទ្រ​ តើទាំងអស់នេះកកើតឡើងយ៉ាងដូចម្តេច? តើជីវិតដែលមាននៅលើផែនដី មានចាប់តាំងពីពេលណាមក? តើអ្នកជឿថាមានសត្វដាយណូស័រ បានគ្រប់គ្រងផែនដីមុនវត្តមានរបស់មនុស្សដែរឬ? តើវត្ត​មានរបស់មនុស្សមានចាប់តាំង ពីពេលណាមក?សំនួរទាំងអស់នេះនឹងបានបកស្រាយនៅពេលដែលអ្នកបានមើលវីដេអូឯកសារបស់ ប្រវត្តិសាស្រ្តពិភពលោក។ វីដេអូនេះមានរយៈពេលពីរម៉ោង ហើយរៀបរាប់ចាប់តាំងពីការកកើតរបស់តារាទាំង ឡាយ​ ក៏ដូចជា ការកកើតនៃព្រះអាទិត្យរបស់យើង ផែនដីដែលជាលំនៅស្ថានរបស់យើងដែរ។ការបកសា្រយរបស់អ្នកវិទ្យាសាស្រ្តដែលបានបកស្រាយនៅក្នុងវីដេអូនេះ គឺបានចាប់ផ្តើម រៀបរាប់ចាប់តាំង ពី 1340 000 000 0000 (13.4 Billions) Years Before Us.

ព្រឹត្តិការណ៍ ផ្ទុះបែក នៃ សកល ដែលគេឲ្យឈ្មោះ ថា ប៊ីគប៉ែង(Big Bang)​។ ការផ្ទុះនេះធ្វើឲ្យ មានការបែកចេញ តារាផ្សេងៗចេញពីគ្នា និងមានការរីករាលដាល នៃសកលកាន់តែធំឡើងៗ។​ ខណៈនោះដែរ ព្រះអាទិត្យរបស់យើង វាជាបំណែក នៃការផ្ទុះរបស់ សកលនោះ បានបង្កើត ជាទំរង់របស់ខ្លួនដោយ ធាតុអ៊ីដ្រូសែនជាចំបង និង មានធាតុផ្សេងៗទៀត ចូលគ្នាជាមួយអ៊ីដ្រូសែន បង្កើតជាចំហេះ។ ធូលីជាច្រើនដែលបានមកជាមួយព្រះអាទិត្យពីការផ្ទុះនៃសកល បាននៅ វិលជុំវិញព្រះអាទិត្យ បានកកើតជាភពផ្សេងៗ ដូច ជា៖ ភពពុធ ភពសៅរ៍ ភពអង្គារ ភពព្រហស្បត្ត ភពសុក្រ ក្នុង នោះក៏មានភពផែនដី ផងដែរ។នៅប្រហែល ជា450 000 000 (4.5 Billion Years Ago) មុន មានភពមួយ មានទំហំប៉ុនភពអង្គារ បានហោះមកបុកជាមួយភពផែនដី ខណៈពេលនោះផែនដីបានបែកជាបំណែក តូចៗ។ចំពោះភពដែលបានបុកផែន មានបំណែកខ្លះចូលទៅក្នុងផែន និង បំណែកខ្លះទៀតជាមួយនិង ផ្នែកខ្លះនៃផែនដី បានហហោះខ្ទាតចេញពីផែនដី និង រងទំនាញគ្នាទៅវិញទៅមកជាមួយនឹងផែនដី។​ការរងទំនាញគ្នាទៅវិញទៅមកធ្វើឲ្យបំណែកភព នោះបានក្លាយទៅជាព្រះចន្ទ ដែលព្រះចន្ទ និងផែនដីទាញគ្នាទៅវិញទៅមក។ការទាញគ្នានេះធ្វើឲ្យផែនដីមានលំនឹង រត់ត្រង់នៅលើអក្ស័រាងស្វ៊ែរជុំវិញព្រះអាទិត្យ។ ទំនាញរបស់ព្រះចន្ទជួយបន្ថយ ល្បើនរបស់ផែនដី ដែលកាលពីមិនទាន់មានព្រះចន្ទវាធ្វើដំណើរ ៦ម៉ោងក្នុងថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យ តែនៅពេលដែលមានព្រះចន្ទផែនដី ធ្វើការវិលជុំវិញ ព្រះអាទិត្យមានរយៈពេល ២៤​ម៉ោង និងវារត់ត្រង់នៅលើអក្ស័ ស្វ៊ែរ។ ព្រះចន្ទធ្វើឲ្យផែនដីចុះត្រជាក់ និង បង្កើតឲ្យមានការផ្លាស់ប្តូររដូវ។ ភាវៈរស់ដែលមានវត្តមាននៅលើភពផែនដីនេះក៏អាស្រយ័ដោយសារ ផែនដី ធ្វើទំនាញ ជាមួយព្រះចន្ទ​ព្រោះបើសិនជា គ្មាព្រះចន្ទទេផែនដី នឹង វិលជុំវិញព្រះអាទិត្យក្នុងរយៈពេល ៦ ម៉ោងក្នុង មួយថ្ងៃ ផែនមិនអាចចុះត្រជាក់ គ្មានទំនាញជាក់លាក់ វិលជុំវិញខ្លួនឯងគ្មានទិសដៅ​ ហើយនៅលើភពផែនដី ក៏គ្មានរដូវដែរ៕

ភពផែនដី មានព្រះចន្ទរបស់ខ្លួន នៅប្រហែល 380 000 000 ឆ្នាំមុន(3.8 Billion​ Years Ago).។ នៅប្រហែលជា 550 000 000( 550 Million Years Ago) ផែនដីចាប់ផ្តើមមានេះភាវៈធំៗនៅក្នុងទឹក នឹងចាប់ផ្តើមមានរុក្ខជាតិ ដុះជាច្រើន។ប្រហែល 300 000 000(30 million years ago) រុក្ខជាតិជាច្រើនមានស្លាប់ហើយ​រលួយ កប់នៅក្នុងដី ដែលសព្វថ្ងៃនេះ វាបានក្លាយជាកប្រងឥន្ទៈ។ ប្រហែលជា 250 000 000 (250 Million) មានការផ្ទុះភ្នំភ្លើងដែលធំជាងគេបំផុតនៅលើផែន ការផ្ទុះនេះ ធ្វើឲ្យ មានការបាត់បង់ជីវិត សត្វប្រហែល ៧០ភាគរយបានផុតពូជ។ បន្ទាប់ក៏មានជីវិតភាវៈមួយទៀតបានកកើតឡើង នោះគឺ ដាយណូស័រ ដែលមានវត្តមាននៅលើផែនដីប្រហែល ជា 116 000 000 ឆ្នាំមុន(116 Million Years ago)។នៅខណៈនោះផែនដី​ទំាងមូលនៅជាប់គ្នា យ៉ាងធំ ដែលគេហៅថា ប៉ាងគៀ(Pangiers)។ ប្រហែល ជា 650 000 00 ឆ្នាំមុន មានអាចម៍ផ្កាយមួយយ៉ាងធំបានធា្លក់មកលើផែនដី។ពេលនោះផែនដីទាំងមូលត្រូវបាន បំផ្លាញ​ មានពពកជាធូលី បានបិទបាំងព្រះអាទិត្យ ដែលធ្វើឲ្យយុគ្គ​របស់ដាយណូស័រក៏បានផុតពូជនៅពេលនោះទៅ។ ការផុតពូជរបស់ដាយណូស័រ បន្សល់ទុកនូវ ជីវិត សត្វ ថនិកសត្វ ដែលជាពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ មិងមានម្រាម សំរាប់ចាប់កាន់។ប្រហែលជា 7 លានឆ្នាំ ស្មៅក៏ចាប់ផ្ដើមមាននៅពាសពេញពិភពលោកហើយបុព្វបុរសយើងក៏ចាប់ផ្ដើម វិវត្តន៍ពីសត្វស្វា។
ប្រហែល 2.6 លានឆ្នាំ ស្វាចាប់ផ្ដើម​វិវត្តន៍បន្ដិចម្ដងៗ ហើយចាប់ផ្ដើមមានការច្នៃប្រឌិតជាបន្ដបន្ទាប់

ប្រហែលជា 100 000 00(10 Million Years ago) មានការលេចឡើង នៃភ្នំហិមាល័យ។ ប្រហែលជា 26 00 000(2.6 Million years ago) មានការចាប់ផ្តើមវិវត្តន៍ មនុស្ស ពីប្រភេទសា្វ។ ប្រហែលជា 800 000(80 thousands) មនុស្សបានរកឃើញ​ភ្លើងសំរាប់ប្រើប្រាស់ និង សំរាប់ការពារខ្លួនពីសត្វសាហាវ។
ប្រហែលជា 200 000 មនុស្សចាប់ផ្តើចេះនិយាយ ដោយសារមានការវិវត្តន៍ បំពង់សំលេង ដែលមនុស្ស អាចនិយាយ និង ធ្វើការទំានាក់ទំនងគ្នាតាមរយៈការនិយាយ។ មុនពេលដែលមនុស្ស ចេះនិយាយ ពួកគេធ្វើការទំនាក់ទំនងគ្នាតាមរយៈការមើល និងតាមរយៈកាយវិការប៉ុនណោះហើយក៏ចា​ប់ផ្តើមធ្វើដំណើរទៅគ្រប់ទិសទី​ និងជាពេលដែលត្រជាក់បំផុត បុព្វបុរសបានចាប់ផ្ដើម នៅក្នុងរូងភ្នំហើយក៏មានការទំនាក់ទំនងដោយបង្កើតបានជា​សម្ព័ន្ធភាព។នៅប្រហែល​ 50 000 ឆ្នាំមុន មានការកកើតទឹកកកនៅប៉ូលខាងជើង ខណៈពេលពេលនោហដែរ មនុស្ស អូម៉ូសាព្យាន បានចាប់ផ្តើម ធ្វើការផ្លាស់ប្តូរទីស្ថាន ចេញពីទ្វីបអាហ្វ្រិច​ទៅទ្វីបផ្សេងៗទៀត ដូចជា ទ្វីបអ៊ឺរុប អាស៊ី និង អូស្ត្រាលី។ ប្រហែលជា 30 000 មនុស្សអូម៉ូសាព្យាន បានមកដល់ ទ្វីប អ៊ឺរុប ជាលើកទី១។រួចហើយមានការរីកចម្រើនដោយមានបុព្វបុរសយើងមានគំនិតកែច្នៃដោយមានការអភិវឌ្ឍន៍ទៅមុខ។




0 comments:

Post a Comment