នៅថ្ងៃសុក្រ ទី ១៧ ខែ តុលា ឆ្នាំ ២០១៤ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានប្រារព្ធពិធីបើកបវេសនកាលថ្មីនៃឆ្នាំ ២០១៤-២០១៥ ដោយមានការចូលរួមពីលោកពុក លី សំណាង លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ទាំងអស់។ហើយនៅក្នុងកម្មវិធីមានដូចជា របាំជូនពរ ការបកស្រាយនិងមានជាមតិខ្លះៗរបស់លោកពុក លី សំណាង និង លោកគ្រូ ពៅ តុលាដែលជានាយកសាលាបច្ចេកទេសដុនបូស្កូយើងនេះនៅពេលដែលចប់កម្មវិធីលោកគ្រូក៏បានណែនាំគ្រប់ទីកន្លែងដែលនៅក្នុងបរិវេណនៃសាលានេះដល់សិស្សានុសិស្សឆ្នាំទី១ផងដែរ។យ៉ាងណាមិញពេលហូបបាយថ្ងៃត្រង់រួចក៏មានជាល្បែងសម្រាប់ឲ្យសិស្សានុសិស្សលេងកម្សាន្តទៀតផង៕
0 comments:
Post a Comment