ភូមិកំណើតរបស់ខ្ញុំសិ្ថតនៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើងស្រុកកំពង់ត្រាចខេត្តកំពត។
ដែលមានប្រជាជនសរុប ១៦២៦ នាក់ស្រីសរុប ៨៧៦ នាក់មានចំនួន ៣៥៣ គ្រួសារ
អាយុចាប់ពី ១៨ ឆ្នាំឡើងទៅមាន ១០៤៩ នាក់។
ប្រជាជនជាកសិករ មាន ៩៦%មានសាសនាជាព្រះពុទ្ធ
សាលារៀនចំនួន០១មានឈ្មោះថាសាលាបឋមសិក្សានិងអនុវិទ្យាល័យអូរពពូល
ក្នុងនោះក៏មាន វត្តអារាមផងដែរហើយនៅជាប់វត្តមានភ្នំពីរ
មួយឈ្មោះថាភ្នំផ្អាវមានរូងភ្នំ
មានគេធ្វើកាំជណ្ដើរសម្រាប់ជាការកំសាន្ដនៅលើភ្នំ
ដែលមានទេសភាពដ៏ស្រស់ស្អាតនិងជាទីសក្ការះបូជាផងដែរ
ហើយមួយទៀតមានឈ្មោះថាភ្នំតូច
ភ្នំនោះមានរូបរាងតូចទើបគេហៅថាភ្នំតូច។
មានអាងស្ដុកទឹកមួយសម្រាប់ឲ្យប្រជាជនប្រកបការងារកសិកម្ម
ទាំងរដូវប្រាំងនិងវស្សា និងក៏ជាកន្លែងកំសាន្ដផងដែរ
ដែលមានតាំងពីសម័យប៉ុល ពត មកម្ល៉េះ។
ប្រជាជនក្នុងភូមិប្រកាន់ខ្ជាប់នូវទំនៀមទំលាប់ប្រពៃណីតាំងពីបុរាណមក
ដូចជា ពិធីរៀបអាពាហ៏ពិពាហ៏ ចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ...។ចំណែកឯ តន្រ្ដីវិញមនុស្សចាស់ភាគច្រើនចូលចិត្ត ចម្រៀងប្រពៃណីខ្មែរបទសម័យបុរាណ ដែលជាចម្រៀងរបស់ខ្មែរជំនាន់មុន៕
0 comments:
Post a Comment