នៅថ្ងៃទី០៦ខែមករា ឆ្នាំ២០១៤ នៅសាលាក្រុងខេត្តកែបបានប្រារព្ធ ពិធីបុណ្យអបអរសាទរបុណ្យជាតិ៧មករា
ដែលកម្មវិធីនោះប្រព្រឹតិ្តទៅនៅទល់មុខវិមានឯករាជ្យខេត្តកែប ។នៅក្នុងកម្មវិធីនោះផងដែរក៏មានការចូលរួមពីមន្រ្តីគ្រប់ជាន់ថ្នាក់ដូចជា ឯកឧត្តម កែន សតា្ថ ឯកឧត្តម អាន ហេងនាក់។
ហើយក៏មានបាច់ផ្កាទៅដាក់នៅលើវិមានឯករាជ្យដើម្បីគោរពវិញ្ញាណកខណ្ឌដល់អ្នកស្នេហាជាតិ ដូចជា បុព្វបុរសជាតិដែលបានខិតខំការពារ បូរណភាពទឹកដីព្រមទាំងក្លាហានហ៊ានបូជាជីវិតដើម្បី មាតុភូមិ។ថ្ងៃនោះដែរមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទូទាំងខេត្តកែបទាំងមូលសរុបចំនួន៥៥៥០នាក់។
ជាដំបូងគឺមានការសំណេះសំណាលរបស់ឯកឧត្តម កែន សត្ថា ទៅកាន់ប្រជាជនផងដែរ ក្រោមប្រធានបទនិយាយអំពី ថ្ងៃ៧មករា គឺជាថ្ងៃដែលរំដោះចេញពីរបបពល ពត ធ្វើអោយប្រទេសជាតិទាំងមូលមានសិទិ្ធសេរីភាពឡើងវិញ។ ហើយជាចុងបញ្ចប់មានការបង្ហោះប៉ោងតំណាងអោយភាពមានសិទិ្ធសេរីភាព។
Tuesday, July 29, 2014
អបអរសាទរបុណ្យជាតិ៧មករា
2:22 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment