កាលពីថ្ងៃពុធទី២៣ខែកក្កដាឆ្នាំ២០១៤
នៅសាលាបច្ចេកទេសដុន បូស្កូកែបបានប្រារព្ធពិធីបុណ្យកត្តញ្ញូ
ដែលប្រព្រឹត្តួទៅតាំងពីម៉ោង 8:00am រហូតដល់ម៉ោង 11:30am ដែលក្រោមអធិបតីភាព
លោកពុក លី សំណាងជាអធិការនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។
ដោយមានការចូលរួមពីសំណាក់អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ
និងសិស្សានុសិស្សដែលមានកម្មវិធីជាច្រើនដូចជា៖
ចង្វាក់រាំតាមផ្នែកនីមួយៗ រឿងអប់រំខ្លីៗដែលស្ដីអំពីបុណ្យកត្តញ្ញូ...។ ហើយជាពិសេសនោះក៏មានការដឹងគុណរបស់សិស្សានុសិស្ស
ចំពោះមាតាបិតា ពិធីលាងជើងឲ្យមាតាបិតា លោកពុក លោកគ្រូ អ្នកគ្រូទៀតផង។
ជាចុងក្រោយចប់កម្មវិធីមានការហូបអាហារជុំគ្នាជាមួយមាតាបិតារឺអាណាព្យាបាល
សិស្សានុសិស្សផងដែរ៕
0 comments:
Post a Comment