Friday, August 15, 2014
បុណ្យខួប199ឆ្នាំរបស់លោកឪពុកបូស្កូ
11:23 PM
No comments
កាលពីថ្ងៃសុក្រទី១៥ ខែ សីហា ឆ្នាំ២០១៤ នៅសាលាបច្ចេកទេសដុនបូស្កូកែបបានប្រារព្ធពិធី បុណ្យគំរបខួប ១៩៩ ឆ្នាំរបស់លោកឪពុកបូស្កូ ដែលជាអ្នកជួយដល់យុវជនក្រីក្រ ដោយមានការផ្ដួចផ្ដើមពីលោកពុក លី សំណាង
ជាអធិការនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។ នៅម៉ោង៧:៣០ ព្រឹកមានពិធីអភិបូជាប្រហែលជាមួយម៉ោង ហើយបន្ទាប់មកក៏មានការលេងកីឡារបស់សិស្សានុសិស្ស ដែលដឹកនាំដោយលោកគ្រូ DaVid មានចែករង្វាន់ដល់សិស្សានុសិស្សទៀតផង ហើយនៅពេលបាយថ្ងៃត្រង់មានការកាត់នំ ខួបរបស់លោកឪពុកបូស្កូ ដែលមានការចូលរួមដោយ លោកពុក លី សំណាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment