Pages

Sunday, November 30, 2014

ដំណើរការនៃការទំនាក់ទំនង (Social Communication)

ទំនាក់ទំនងសង្គមគឺជាកាសិក្សាអំពីការចែករំលែកអំពីបទពីសោធន៏ ពត៍មាន ព្រឹត្តិការណ៍ផ្សេងៗ។
ផ្នែកទំនាក់ទំនងសង្គម និងសារពត៍មាន គឺជាផ្នែកមួយដែលស្ថិតនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែបហើយយើងសិក្សានិងផ្ដោតទៅលើការទំនាក់ទំនងសំខាន់ជាងគេ។ម្យ៉ាងទៀតការទំនាក់ទំនងនេះគឺមានសារះសំខាន់ណាស់សម្រាប់អ្នកសារពត៌មាន ព្រោះអ្នកសារពត៌មានត្រូវតែចេះទំនាក់ទំនងទៅកាន់មនុស្សទាំងអស់នៅក្នុងសង្គមដើម្បីទទួលបានពត៌មានយកទៅផ្សព្វផ្សាយដល់សាធារណះជន។ ពត៌មាននីមួយៗដែលផ្សព្វផ្សាយទៅត្រូវមានដំណើរការដូចខាងក្រោម៖
ប្រពភពត៌មាន៖ មានន័យថាត្រូវរកឲ្យឃើញនូវប្រភពពត៌មានពិតថាតើពត៌មាននោះមានប្រភពមកពីណា ត្រូវតែធ្វើការទំនាក់ទំនងរកឲ្យឃើញពត៌មានពិត។
-អ្នកបញ្ចូន៖ គឺជាអ្នកដែលផ្ដល់ពត៌មានទៅកាន់សង្គមពីពត៌មានពិត ពីហេតុការណ៍ដែលបានកើតឡើងតាមរយះបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗដូចជា You Tube, Facebook, ទូរទ្សសន៍ជាដើម។
-សារ៖ គឺត្រូវមានទម្រង់ W5H1 question។ ហើយត្រូវមានគោលដៅច្បាស់លាស់។
កត្តារំខាន៖ ជាឧបគ្គសដែលរំខានដល់ការផ្ដល់ពត៌មានដល់អតិថិជន។
ប៉ុស្តិ៍៖ ជាកន្លែងសម្រាប់ផ្សព្វផ្សាយពត៌មានទៅដល់សង្គម ប៉ុន្តែមុននឹងផ្សព្វផ្សាយត្រូវពិនិត្យអត្ថបទនោះឲ្យបានល្អិតល្អន់ជាមុនសិន ដូចជាអក្ខរារវិរុទ្ធជាដើម ជៀសវាងការមានកំហុសឆ្គង។
-អ្នកទទួល៖ គឺជាអ្នកដែលបានដឹងអំពីពត៌មានដែលអ្នកញ្ចូនបានផ្សាយ និងបញ្ចេញយោបល់ទៅលើអត្ថបទរបស់អ្នក។
-ឆ្លើយតប៖ គឺជាអ្នកដែលបានទទួលសារ ហើយបានឆ្លើយតបមកវិញ គឺប្រៀបដូចជាអ្នកទទួលអញ្ចឹងដែរ។
-ការចែករំលែកពត៌មាន៖ សព្វថ្ងៃនេះមានបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ដែលអាចឲ្យអ្នកធ្វើការចែករំលែកពត៌មានទៅកាន់មនុស្សទួទៅបានយ៉ាងឆាប់រហ័ស។

0 comments:

Post a Comment