កំណត់ហេតុប្រចាំថ្ងៃរបស់គ្រូ( Teacher's Dairy) នៅក្នុងរឿង Teacher's Dairy ជារឿងមួយដែលបង្ហាញអំពីការខិតខំព្យាយាមរបស់គ្រូ ទោះបីមានការលំបាកយ៉ាងណាក៏ដោយ មានការតស៊ូ
មនោសញ្ចេតនារវាងគ្រូនិង សិស្ស ហើយនិងស្នេហាដែលមិនស្របទិសគ្នាជាដើម ក្នុងរឿងនេះក៏បានបង្ហាញអោយយើងចេះជ្រើសរើសផ្លូវគោលដៅនៃជីវិតនិជ្រើសរើសដៃគួដែលមានគំនិតប្រហាក់ប្រហែលគ្នាឬដូចគ្នាទើបជីវិតប្រកបដោយសុភមង្គល។សាច់រឿងនេះមានពីដើមដល់ចប់គឺមានសភាពត្រឡប់ទៅមុខថយក្រោយមើលទៅឃើញថាត្រឡប់ត្រឡិនស្មុគស្មាញ ប៉ុន្តែដំណើររឿងមិនមានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធុញទ្រាន់នោះឡើយ។ ពីមួយឈុតទៅមួយឈុតសាច់រឿងមានភាពប្រទាក់ប្រទាញគ្នាទៅវិញទៅមកហើយធ្វើអោយរឿមានភាពរស់រវើក ។ ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាលក្ខណៈចេញពីធម្មជាតិ មិនមានភាពរអាក់រអួលត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍នោះឡើយ។
ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចពិតជាក់ស្តែងមិនដូចការសម្តែងឬការច្នៃប្រឌិតបន្តិចសោះឡើយ។ សំណួរសួរថាតើប្រសិនជាឈុតត្រង់ព្យុះភ្លៀងណឹងមិនមែនជាការច្នៃប្រឌិតតើហេតុអ្វីទើបអាចថតឈុតនោះបាន? តើមុនថតគេដឹងថានឹងមានខ្យល់ព្យុះនៅយប់នេះឬមានភ្លៀងនៅយប់នេះដើម្បីធ្វើការរង់ចាំថតនៅពេលនោះមែនដែរទេ?
លើសពីនេះទៀតនោះគឹចំនុនសំខាន់បំផុតនៃសាច់រឿង (climax)មើលទៅមានភាពសាមញ្ញ ប៉ុន្តែក៏ជាចំនុចដ៏ពិសេសនៅក្នុងរឿងនេះ ដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ បានជួបគ្នា។ ហើយមុននិងឈានដល់តួទាំងពីរជួបគ្នា អ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនលើកច្រើនសារដែលធ្វើឱ្យអ្នកទស្សនាជ្រួលច្របល់និងអន្ទះអន្ទែងដោយសារអ្នកទស្សនាចង់ឱ្យតួអង្គទាំងពីរបានជួបគ្នា។
0 comments:
Post a Comment