Pages

Sunday, February 2, 2014

អបអរសាទរបុណ្យលោកឪពុកបូស្កូ

នៅថ្ងៃទី ៣០​ខែមករា ឆ្នាំ២០១៤ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានប្រារព្ធ ពិធីបុណ្យលោកឪពុកបូស្កូដែលប្រព្រឹត្តិទៅនៅម៉ោង ៧:៣០ព្រឹករហូតដល់ម៉ោង ៤:៣០ ល្ងាច។ពេលព្រឹកចាប់ផ្ដើមដង្ហែក្បួនមានទាំងតន្រ្តីប្រគុំមានទាំងអ្នកកាន់តង្វាយគ្រប់មុខ ពេលដែលដង្ហែក្បួននោះចប់ហើយសិស្សានុសិស្សក៏មានការប្រកួតកីឡាជាច្រើនប្រភេទ ដូចជា រត់ចម្ងាយ រត់ថយក្រោយ លោតកំពស់ លោតចម្ងាយ ល្បែងរុញចេញពីរង្វង់ ទាញព្រ័ត្ត បោះដុំដែកហើយកាន់តែពិសេសជាងនេះទៅទៀតនោះក៏មានកីឡាក្នុងទឹកយ៉ាងសប្បាយរីករាយ។ នៅក្នុងថ្ងៃនោះដែរការប្រកួតយកជ័យលាភីដោយពណ៏ស៊ីជំពូទទួលបានលេខ០១ ពណ៏លឿង លេខ០២ ពណ៏ក្រហមលេខ០៣ ក្រុមពណ៏និមួយៗមានការរាំលេងយ៉ាងសប្បាយរីករាយ រហូតដល់ល្ងាច ហើយនៅពេលយប់ក៏មានការរាំកំសាន្ដផងដែរ។

0 comments:

Post a Comment