Pages

Social Communication Section

This is all students that study in social communication section at Don Bosco Kep and Sihaknouk Province.

បុណ្យលោកឪពុកបូស្កូនៅសាលាបច្ចេកទេសដុនស្កូកែប

ថ្ងៃបុណ្យកីឡាពណ៌ឬបុណ្យលោកឪពុកបូស្កូមានលោកពុក លី សំណាងជាអធិការសាលា លោកគ្រូ អ្នកគ្រូ និងព្រមទាំងសិស្សានុសិស្សទាំងអស់

ការយល់ដឹងអំពីចំណេះដឹងផ្សេងៗពី DBK

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, March 11, 2015

ការប្រលងឆមាសលើកទី៣ របស់សិស្សឆ្នាំទី២ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

ដុនបូស្កូកែប៖ នៅថ្ងៃទី ១០-១១ ខែ មិនា ឆ្នាំ ២០១៥ សិស្សឆ្នាំទី២ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប មានការប្រលងឆមាសដែលជាការប្រលងលើកទី៣ ដែលមានរយៈពេល​ ២ថ្ងៃ ហើយការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ ជាការប្រលងមួយដែលមានភាពស្មោះត្រង់ មានទំនួលខុសត្រូវ
លើខ្លួនឯង មានសមត្ថភាពផ្ទាល់ខ្លួន ក្នុងការប្រលង ទាំងការ អប់រំ សីលធម៌ ការរស់នៅទាំងការអនុវត្តន៍ និង ទាំងទ្រឹស្ដី​ ហើយមានការប្រលងបែបនេះ ក៏ជាគំរូមួយដ៏ល្អ សម្រាប់ ទុកឲ្យ សិស្សប្អូន ធ្វើគំរូតាម ដើម្បីអភិវឌ្ឃន៍ចំណេះដឹង ឲ្យមានការល្អប្រសើរ​ ទៅថ្ងៃអនាគត ហើយយើងខ្ញុំនឹងសង្ឃឹមថាមានការអភិវឌ្ឍន៍ទៅថ្ងៃមុខនិងកាន់តែប្រសើរឡើង៕

Monday, February 23, 2015

អបអរសាទរបុណ្យកីឡាពណ៌និងគំរប់ខួប២០០ឆ្នាំរបស់លោកឪពុកបូស្កូ

ដុនបូស្កូកែប៖ថ្ងៃសុក្រទី៣០ ខែមករា ឆ្នាំ២០១៥ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានប្រារព្ធពិធីមួយដែលហៅថាបុណ្យលោកឪពុកបូស្កូនិងដោយសារតែឆ្នាំនេះជាឆ្នាំដែលគំរប់ខួប២០០ឆ្នាំរបស់លោកឪពុកបូស្កូដូចនេះហើយទើបសាលាបា្ររព្ធពិធីនេះជាមួយគ្នាតែម្ដង។ហើយនៅថ្ងៃនេះដែរមានកម្មវិធីជាច្រើនដែលមានលោកពុក​ លី សំណាង ជាអធិការនៃសាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់ កម្មវិធីនេះបានចាប់ផ្ដើមតាំងពី​ម៉ោង​7:30am ដល់ម៉ោង 4:30pm ដែលមានកីឡាជាច្រើនប្រភេទដូចជាៈ
រត់ប្រណាំង១០០មែត្រទាំងកូនប្រុសនិងកូនស្រី រត់ថយក្រោយ រត់បណ្ដាក់ លោតចម្ងាយ លោតកម្ពស់ ដើរលើខ្សែរពួរ រុញចេញពីរង្វង់ ទាញព្រ័ត និងជាពិសេសជាងនេះទៅទៀតនោះមានលេងកីឡានៅក្នុងទឹកទៀតផង

ចំពោះកីឡាមានចំនួន ០៤ ពណ៌គឺ ពណ៌ក្រហម ស៊ីជំពូ ខៀវ និងពណ៌លឿង ។បន្ទាប់ពីក្បួនដង្ហែររូចហើយក៏ចាប់ប្រកូតនូវកីឡាទាំងអស់រហួតដល់ពេលហូបបាយ បន្ទាប់ពីបាយរួចហើយមានការរាំកម្សាន្ដយ៉ាងសប្បាយរីករាយនៃពណ៌និមួយៗ បន្ទាប់មកទៀតក៏ទៅចុះក្នុងទឹកសមុទ្រដោយមានការប្រកួតកីឡា មួយចំនួន ហើយជាចុងបញ្ចប់មានការចែករង្វាន់ដោយ លោកពុក លី​ សំណាង និងប្រកាសលទ្ធផល ចែករង្វាន់ហើយកម្មវិធីបានបញ្ចប់៕

ការជ្រើសរើសគូរស្រករនៃមនុស្សស្រី និង មនុស្សប្រុស























ដុនបូស្កូកែប៖ ជាទូទៅមនុស្សយើងរៀបការនៅចន្លោះអាយុ ២០ ទៅ ៣០ ឆ្នាំ ពីព្រោះមនុស្សក្មេងៗចូលចិត្តសិក្សាច្រើន ចង់ដឹង ហើយមានបទពិសោធន៍ច្រើន។យ៉ាងណាមិញ​មនុស្សស្រីភាគច្រើនចូលចិត្តមនុស្សប្រុសដែលមានអាយុច្រើនជាងព្រោះនេះគឺជាធម្មជាតិ ហើយគិតថា មនុស្សប្រុសមានអាយុច្រើនគេអាច មានសមត្ថភាពក្នុងភាពជាឪពុករបស់កូនពូកគេបាន មានការគិតបានច្រើនជាក្មេងៗ  មានបទពិសោធន៍ ជាច្រើនក្នុងការងារចិញ្ចឹមគ្រួសារ អាចមើលថែគ្រួសារ បានយ៉ាងល្អ រីឯមនុស្សប្រុសវិញគិតថាពួកគេនឹងយកមនុស្សស្រីដែលមាន​ចរិតលក្ខណៈល្អ ស្អាត មានគ្រួសារត្រឹមត្រូវ មានក្ដីស្រឡាញ់ ជាពិសេសទៅទៀតនោះគឺភាពបរិសុទ្ធ ហើយអាច​ថែរក្សាកូន ផ្ដល់នូវក្ដីស្រឡាញ់ដល់កូន ដែលមានតូនាទីជាម្ដាយដ៏ល្អ នៅក្នុងគ្រួសារ៕

ការដាក់ពាក្យសិស្សថ្មីនៃសាលាបច្ចេកទេសដុនបូស្កូ


កែប៖​ ថ្ងៃទី១៨ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៤សាលាបច្ចេកទេសដុនបូស្កូខេត្តកែបដែលមាន​ទីតាំង​​ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប (ទល់មុខនឹង មន្ទីអប់រំយុវជន​និង​កីឡា​ខេត្តកែប) បានធ្វើការ​ជ្រើសរើសសិស្ស ក្រីក្រ ដើម្បីចូលរៀនក្នុងឆ្នាំសិក្សាថ្មី២០១៤-២០១៥។



ចាប់ទទួលពាក្យពីម៉ោង៧:៣០នាទីដល់ម៉ោង៣:៣០នាទី​រសៀល។ ថ្ងៃទី១​៨ដល់​ថ្ងៃ​ទី​២១​គ្រាន់តែដាក់ពាក្យនិងធ្វើការសម្ភាសន៍តែ​ប៉ុណ្ណោះចំណែក​ការប្រឡងនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃសុក្រ​ទី២២ខែសីហាឆ្នាំ២០១៤វេលាម៉ោង៧:៣០នាទីដល់ម៉ោង ១១នឹង៣០នាទី​ថ្ងៃត្រង់​។​​
បើយោងទៅតាមសម្ដីរបស់អ្នក ស្រីអ៊ូច ធន់​ ដែលជាអាណាព្យាបាលរបស់យុវសិស្ស ទំុ សំរិន គាត់បាននិយាយថា៖បានជាគាត់សម្រេចចិត្តអោយកូនគាត់មករៀននៅទីនេះដោយសារតែគ្រួសារ របស់គាត់មានជីវភាពក្រីក្រ គាត់ពុំមានលទ្ធភាពដើម្បីអោយកូនគាត់ទៅរៀននៅមហាវិទ្យាល័យ​ ។
រហូតមកដល់ថ្ងៃទី២១ ពេលាម៉ោងប្រមាណ២:៣០នាទីរសៀលមានសិស្សចំនួន​១៦៧​នាក់បានមកដាក់​ពាក្យ​ចូលរៀន។
បញ្ជាក់ ៖ សាលាបច្ចេកទេសដុនបូស្កូខេ្តកែប http://donboscokep.orgគឺជាសាលាដែលជួយទៅដល់យុវជនក្រីក្រ។

Saturday, February 21, 2015

សិក្ខាសិលាអំពីការស្វែងរកការងារធ្វើ ពីភា្ងក់ងារជាតិមុខរបរនិងការងារនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

ដុនបូស្កូកែប៖ ថ្ងៃទី​​20 ខែ កុម្ភៈ ឆ្នាំ 2015 សាលាបច្ចេកទេសដុនបូស្កូខេត្តកែប មានកិត្តិយសណាស់ដែល បាន​​លោក មឺុង ចាន់ធី ដែលជាប្រធានមជ្ឈមណ្ឌលទីភ្នាក់ងារជា​តិនិងការងារ​ហើយនិងក្រុមការងារ ដែលមកបង្ហាញអំពី​របៀបស្វែងរកការងារ ការដាក់ពាក្យ សំម្ភាសន៍
ការផ្សព្វផ្សាយនូវកម្មវិធី និងវគ្គអប់រំបណ្តុះបណ្តាល ដោយងាយស្រួល និងទូលំទូលាយការជួយស្វែងរកការងារធ្វើ ​ និងកន្លែងធ្វើកម្មសិក្សា សម្រាប់សិស្ស និស្សិតព័ត៌មានទីផ្សារការងារសម្រាប់ការរៀបចំ និងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលស្របតាម​តម្រូវការការណែនាំអំពីអាជីព និងមុខរបរសម្រាប់សិស្ស និស្សិត ហើយមជ្ឈមណ្ឌលមានផ្ដល់នូវសេវាដូចជា ៖ ណែនាំអំពីការងារ អិុនធឺណែតការងារ បណ្ណាល័យការងារ​ផ្ដល់ទីកន្លែងសំម្ភាសន៍ការងារ  ដើម្បីឲ្យសិស្សានុសិស្សនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានយល់ពីរបៀបធ្វើទាំងនេះនៅពេលដែលបានបញ្ចប់ការសិក្សាពីទីនេះទៅ​៕

Sunday, February 8, 2015

ការវិវត្ដន៍របស់ក្មេងចាប់ពីអាយុ 0-7 ឆ្នាំឡើងទៅ

+ ក្មេងៗមានអាយុចាប់ពី 0-7 ឆ្នាំមានការ
រីកលូតលាស់ទាំងផ្នែករាងកាយក៏ដូចជា ចិត្តរបស់ពួកគេ ដូចជាខាងសុខភាព ការអប់រំ អាហារ(អាហារដែលមានរសជាតិឆ្ងាញ់ហើយឆាប់ធាត់) ជាពិសេសហ្គែម(game)។
សំខាន់បំផុតនោះគឺសំដៅទៅលើ ការចូលចិត្តលេងច្រើនដែលរបៀបជាក្មេង ចំរៀងតន្រ្ដី តាមរយៈការលេងហ្គែម(game) ហើយភាគច្រើនក្មេងៗចូលចិត្តមើលរឿងតុក្កតា​ ដោយសារតែក្មេងៗចូលចិត្តលេង​ច្រើនប្រសិនបើមានរឿងតុក្កតាដែលមិនល្អ ក្មេងនឹងអាចធ្វើតាម ក្មេងៗមានការងាយស្រួលក្នុងការរៀនសូត្រជាងមនុស្សចាស់​ ខួរក្បាលងាយឆាប់ចាប់យកបាន ឪពុកម្ដាយត្រូវតែមើលថែរក្សាកូនដែលធ្វើអ្វីមិនល្អ ។
+ ក្មេងៗមានអាយុចាប់ពី 7-11 ឆ្នាំជា Pre- Puber ក្មេងៗចាប់ផ្ដើមបានស្គាល់ខ្លួនឯងជាមនុស្សធំការទំនាក់ទំនងក្មេងចាប់ផ្ដើមមានការវិវត្្តន៍ យល់ដឹងពីបញ្ហា ក្លាយជាមនុស្សនៅក្នុងសង្គម ហើយឪពុកម្ដាយត្រូវតែចេះសាកសួរអំពីរឿងអ្វីមួយដែលជំរុញឲ្យក្មេងៗមានភាពឈ្លាសវៃ។
-Pre-digital ជាមនុស្សមានអាយុ៥០ឆ្នាំគ្មាន​ Internet ប្រើប្រាស់ជាមនុស្សក្រីក្រគ្មានឳកាសក្មុងការប្រើប្រាស់ Internet
-Migrant -digital ជំនាន់នោះមិនទាន់មាន Internet ប្រើប្រាស់ទេតែបន្ទាប់មកនឹងមាន Internet ប្រើប្រាស់វិញ
-Post- digital ជាមនុស្សដែលកើតមកហើយបានស្គាល់និងចេះប្រើប្រាស់ Internet
+ ក្មេងមានអាយុចាប់ពី 11-14ជាPuber ឆ្នាំចាប់ផ្ដើមមានការផ្លាស់ប្ដូរនូវរាងកាយ និងចិត្តគំនិត ដូចជា ផ្លាស់ប្ដូរនូវសម្លេង ជាពិសេសបុរស  មានដុះរោមច្រើននៅលើរាងកាយ មានលូតកម្ពស់ ចាប់ផ្ដើមមានមុននៅលើមុខ
+ ក្មេងៗមានអាយុចាប់ពី 15-18 ឆ្នាំជា Teenager ចាប់ផ្ដើមក្លាយទៅជាយុវវ័យ ហើយមានការចាប់អារម្មណ៍ទៅលើការស្រឡាញ់ និងគិតដល់ក្ដីស្រឡាញ់រវាងមនុស្សប្រុសនិងមនុស្សស្រី
-ចំពោះមនុស្សស្រីឃើញថាក្ដីស្រឡាញ់រវាងភេទផ្ទុយគ្នាគឺចង់ឲ្យមានការទំនាក់ទំនងមានរយៈពេលវែងហើយគិតដល់ពេលរៀបការ
- ចំពោះមនុស្សប្រុសគិតថាក្ដីស្រឡាញ់គឺចង់បង្ហាញអំពីបុរសពិតចង់បង្ហាញដល់មិត្ដភក្ភិហើយថា ជាបទពិសោធន៍របស់គេទៅវិញ៕

Tuesday, February 3, 2015

អបអរសាទរការបើកសម្ភោធក្លោងទ្វារ ផ្ទះស្នាក់គ្រូស្រីនិងអាងចម្រោះទឹក

ដុនបូស្កូកែប៖ថ្ងៃច័ន្ទទី០២ ខែមករា ឆ្នាំ ២០១៥ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានបើកសម្ភោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ក្លោងទ្វារ​ ទីលានកីឡា ផ្ទះស្នាក់គ្រូស្រី និងអាងចម្រោះទឹក ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា ជាអភិបាលនៃគណៈអភិបាលខេត្តកែប  នៅព្រឹកម៉ោង 8:30am បន្ទាប់ពីឯកឧត្តម កែន សត្ថា បានអញ្ចើញមកដល់ហើយក៏បានកាត់ខ្សែបូរណ៌ បន្ទាប់មកទៀត ក៏បានផ្ដើមនូវកម្មវិធីនៅកន្លែង ទីលានកីឡា ហើយលោកគ្រូ ពៅ តុលា ដែលជានាយកសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ឡើងអានអំពីរបាយការណ៍នៃការចំណាយទៅលើ ការសាងសង់ ក្លោងទ្វារ​ ក៏ដូចជា ទីលានកីឡា បន្ទាប់ពី លោកគ្រូនាយកបានអានរបាយការណ៍រួចហើយ លោកអភិបាលខេត្តកែបបានអាននូវមតិផ្សេងៗដែលពាក់ព័ន្ធនឹងសាលាបច្ចេកទេសដុនបូស្កូខេត្តកែប និង ខេត្តកែបទាំងមូលក៏ដូចជា ឆ្នេរកែបជាដើម ហើយលោកបានប្រកាស់ជាផ្លូវការដោយដាក់ឲ្យប្រើប្រាស់ជាផ្លូវការតែម្ដង
ជាចុងបញ្ចប់លោក ឯកឧត្តមព្រមទាំង មន្ដ្រីរាជការទាំងអស់បានអញ្ញើញដើរមើលនូវសមិត្តិផលនានាដែលសាលាបានសាងសង់រួចរាល់ ហើយនៅពេលបាយរួចហើយសិស្សានុសិស្សបានលេងកីឡារហួតដល់ម៉ោង 4:30pm ៕

Monday, December 22, 2014

សម្បជញ្ញៈ​(Conscious) និង អនុសម្បជញ្ញៈ (Sub-conscious)



 ខួរក្បាលរបស់មនុស្សយើងចែកចេញជាពីផ្នែកគឺ និងផ្នែកសម្បជញ្ញៈ(Conscious)  និងផ្នែកអនុសម្បជញ្ញ(Sub-conscious) ។ អ្វីដែលយើងបានដឹង យល់និងចង់ចាំរហូតមកដល់ពេលនេះគឺតាមរយៈ សប្បជញ្ញៈ។ ការដឹងរបដស់មនុស្សអំពីខ្លួនយើងគឺមានចំនួនតិចតួច ណាស់ ប៉ុន្តែអ្វីដែលមនុស្សមិនបានដឹងមានចំនួនច្រើនណាស់។
អនុសម្បជញ្ញះ(Sub-conscious)ដែលយើងមិនបានចងចាំមានច្រើន។សម្បជញ្ញះ(Conscious) មានដូចជាជំនឿអត្តចរិក​និង ចរិកលក្ខណះរបស់មនុស្សម្នាក់ ចំណែកអនសម្បញ្ញះ(Sub-conscious) មានដូចជាអារម្មណ៍ ការគិត បទពិសោធន៍ វិញ្ញាណ និង ឌីអិនអេ(DNA)។អ្វីដែលមនុស្សមិនបានដឹងបានជះឥទ្ធិពលដល់ពួកគេនៅពេលបច្ចុប្បន្ននេះដល់ជីវិតរបស់ពួកគេជាខ្លាំង។ មនុស្សមានការទទួលឥទ្ធិពលយ៉ាងខ្លាំងនៅចន្លោះពេលដែលពួកគេមានអាយុចាប់ពី ០ ដល់ ៧ឆ្នាំ។ហើយពួកគេចេះ និយាយ ស្ដាប់ ដើរ គិត ម្ដាយជាអ្នកបង្រៀនកូននិងមើលថែកូនតាំងពីកូនកើតមកហើយឪពុកវិញក៏បានមើលថែកូនចាប់ពីកូនអាយុ ៧ឆ្នាំឡើងទៅ។ចំពោះបញ្ហា អនុសម្បជញ្ញៈ​ធ្វើកឲ្យក្មេងមានការចូលចិត្តឪពុកម្តាយរបស់ពួកគេតាមរយៈភេទខុសគ្នាុ។ បញ្ហាននេះ ចំពោះក្មេងប្រុសមាន ចំណងស្រឡាញ់តែទៅលើម្តាយហើយស្អប់ ឪពុ ចំណែក្មេងស្រីមានចំណង់ស្រឡាញ់ទៅលើឪពុក ហើយស្អប់ម្តាយរបស់គេ។​ នេះបើយោងទៅតាម ចិត្តវិទ្យារបស់គ្រិច បុរាណមានរឿងពីរដែលបានកើតឡើងដូចនេះ ដែលរឿងមួយគេហៅថា ការស្មុគស្មាញអូឌីសពូស Oedipina_complex

 ​កាលនោះមានបុរសម្នាក់ឈ្មោះ Oedipus បានចូលចិត្តនិងស្រឡាញម្តាយជាងឪពុករបស់ខ្លួន ហើយព្រមទាំងសំលាប់ឪពុកដើម្បីបានរៀបការជាមួយម្ដាយ។ ចំណែករឿងមួយទៀតគគឺជា រឿងចិត្តវិទ្យារបស់កគ្រិ​ចដែរ មានារីម្នាក់ ឈ្មោះ Electra នារីម្នាក់នេះមានការចូលចិត្តតែទៅលើឪពុក ហើយនាងស្អប់ម្ដាយរបស់នាងខ្លាំងណាស់ រហូតដល់សម្លាប់ម្ដាយរបស់នាងដើម្បីបានរៀបការជាមួយឪពុករបស់ខ្លួន​ ដែលទស្សនៈនេះគេហៅថាការស្មុគស្មាញអេឡិចត្រា Electra Complex.
ការដែលមានបញ្ហាដូចនេះព្រោះតែកាលពីនៅក្មេង ឪពុកឬម្តាយ ថ្នាក់ថ្នមកូន និង នៅជាមួយកូន មិនឲ្យកូន មានការភ័យខ្លាច ដូចនេះនៅពេលដែលកូនធំឡើង កូន នៅតែស្រឡាញ់និងចង់នៅជាមួយ ពួកគាត់រហូត។ ប៉ុន្តែចំពោះកូនស្រីចង់នៅជាមួយឪពុក និង កូនប្រុសចង់នៅជាមួយម្តាយ ។ ទំាងនេះ គឺមកពី អនុសម្បជញ្ញៈរបស់ក្មេងដែលមានក្នុងខ្លួនរបស់គេតាំងតែនៅពីក្មេងមក។
ពេលខ្លះឪពុកមា្តយធ្វើការបំបែក កូនប្រុស ចេញពីម្តាយនិង បំបែក កូនស្រីចេញពីឪពុកដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងនៅេពេលដែលពួកគេមានរ័យធំ។
ទោះជាមានការធ្វើបែបនេះក្តីក៏នៅតែ មានការចូលចិត្ត ដក់ជាប់នៅក្នុងអនុសម្បជញ្ញៈរបស់ក្មេង រហូត។ដូចនេះហើយទើបពេលខ្លះបុរសៗធ្វើការជ្រើសរើសភរិយាដែលមានចរិកលក្ខណះដូចម្ដាយរបស់គេ ហើយនារីៗចូលចិត្តយកបុរសដែលមានលក្ខណះសម្បតិ្តដូចឪពុករបស់ខ្លួនធ្វើជាស្វាមី។

Sunday, November 30, 2014

Psychology By teacher Christina




    




















Questions:
 1. How do humans differ from animals in how they attachments?
2. Who does infant attach to (How does the caregivers behave)

Answer:
 1.Humans differ from animals because humans​ have to study, whereas animals can't study. Humans can think. They can create things and construct sophisticated products like computers.
2.Especially humans use their brain and doing so they can take part to the world's development through technologies.
3.Among all human bonds, the maternal bond (mother–infant relationship) is one of the strongest. The maternal bond begins to develop during pregnancy; following pregnancy, the production of oxytocin during lactation increases parasympathetic activity. Thus, it reduces anxiety and theoretically fosters bonding. It is generally understood that maternal xycontin circulation can predispose some females to show caregiving behavior in response to young animals of their species

ដំណើរការនៃការទំនាក់ទំនង (Social Communication)

ទំនាក់ទំនងសង្គមគឺជាកាសិក្សាអំពីការចែករំលែកអំពីបទពីសោធន៏ ពត៍មាន ព្រឹត្តិការណ៍ផ្សេងៗ។
ផ្នែកទំនាក់ទំនងសង្គម និងសារពត៍មាន គឺជាផ្នែកមួយដែលស្ថិតនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែបហើយយើងសិក្សានិងផ្ដោតទៅលើការទំនាក់ទំនងសំខាន់ជាងគេ។ម្យ៉ាងទៀតការទំនាក់ទំនងនេះគឺមានសារះសំខាន់ណាស់សម្រាប់អ្នកសារពត៌មាន ព្រោះអ្នកសារពត៌មានត្រូវតែចេះទំនាក់ទំនងទៅកាន់មនុស្សទាំងអស់នៅក្នុងសង្គមដើម្បីទទួលបានពត៌មានយកទៅផ្សព្វផ្សាយដល់សាធារណះជន។ ពត៌មាននីមួយៗដែលផ្សព្វផ្សាយទៅត្រូវមានដំណើរការដូចខាងក្រោម៖
ប្រពភពត៌មាន៖ មានន័យថាត្រូវរកឲ្យឃើញនូវប្រភពពត៌មានពិតថាតើពត៌មាននោះមានប្រភពមកពីណា ត្រូវតែធ្វើការទំនាក់ទំនងរកឲ្យឃើញពត៌មានពិត។
-អ្នកបញ្ចូន៖ គឺជាអ្នកដែលផ្ដល់ពត៌មានទៅកាន់សង្គមពីពត៌មានពិត ពីហេតុការណ៍ដែលបានកើតឡើងតាមរយះបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗដូចជា You Tube, Facebook, ទូរទ្សសន៍ជាដើម។
-សារ៖ គឺត្រូវមានទម្រង់ W5H1 question។ ហើយត្រូវមានគោលដៅច្បាស់លាស់។
កត្តារំខាន៖ ជាឧបគ្គសដែលរំខានដល់ការផ្ដល់ពត៌មានដល់អតិថិជន។
ប៉ុស្តិ៍៖ ជាកន្លែងសម្រាប់ផ្សព្វផ្សាយពត៌មានទៅដល់សង្គម ប៉ុន្តែមុននឹងផ្សព្វផ្សាយត្រូវពិនិត្យអត្ថបទនោះឲ្យបានល្អិតល្អន់ជាមុនសិន ដូចជាអក្ខរារវិរុទ្ធជាដើម ជៀសវាងការមានកំហុសឆ្គង។
-អ្នកទទួល៖ គឺជាអ្នកដែលបានដឹងអំពីពត៌មានដែលអ្នកញ្ចូនបានផ្សាយ និងបញ្ចេញយោបល់ទៅលើអត្ថបទរបស់អ្នក។
-ឆ្លើយតប៖ គឺជាអ្នកដែលបានទទួលសារ ហើយបានឆ្លើយតបមកវិញ គឺប្រៀបដូចជាអ្នកទទួលអញ្ចឹងដែរ។
-ការចែករំលែកពត៌មាន៖ សព្វថ្ងៃនេះមានបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ដែលអាចឲ្យអ្នកធ្វើការចែករំលែកពត៌មានទៅកាន់មនុស្សទួទៅបានយ៉ាងឆាប់រហ័ស។

Saturday, November 15, 2014

ការបន្ដពូជនិងមានការវិវត្តន៍របស់ទារក


កាបង្កកំណើតគឺជាចំណុចខ្ពស់បំផុតនៃរយះពេលនៃកាមានផ្ទៃពោះជាមូយនិងកាបណ្ដាញពីមួយរឺច្រើនដែលទើបនឹងកើតទារកពីស្រ្ដី(ស្បួន)។
នៅក្នុងការបង្កកំណើតរបស់ទារកចូលទៅក្នុងផ្ទៃពោះម្ដាយត្រូវមានស្ពែម៉ាតូសូអ៊ីតរបស់បុរសជាមុនសិនទើបស្រ្ដីអាចមានផ្ទៃពោះបានហើយទឹកកាមរបស់បុរសមួយដំណក់បង្កើតបានជាកូនស្ពែម៉ាតូសូអ៊ីតរាប់លានគ្រាប់នោះចូលទៅក្នុងផ្ទៃពោះម្ដាយ។
                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                              ហេតុអ្វីបានជាមានជីវិតរបស់មនុស្សក្នុងលោកយើងនេះ?តើលោកអ្នកធ្លាប់នឹកឆ្ងល់ពីបញ្ហានេះដែររឺទេ? ហេតុអ្វីបានជាមនុស្សយើងមានរូបរាង្គរហូតដល់សព្វថ្ងៃនេះ
មានអ្នកវិទ្យាសាស្រ្តជាច្រើនបានបកស្រាយពីបញ្ហានេះតើទារកដែលនៅក្នុងផ្ទៃ
ម្តាយអាចបង្ករកំណើតបានដោយរបៀបណា?   
                                                                                                                                                                                                                                                                         

ការបង្ករកំណើតរបស់ទារកអាចធ្វើឡើងទៅបានគឺដោយសារតែមានការជួបគ្នារវាយ ស្ពែម៉ាតួសូអ៊ីត ជាមួយនឹង អូវុល នៅពេលដែលសារធាតុទាំងពីរបានជូបគ្នាវាក៏បង្កើតបានជាអំប្រ៊ីយ៉ុង។ ប៉ុន្តែមុនពេលដែលសារធាតុទាំងពីរវាត្រូវធ្វើការជាច្រើនដំណាក់កាល គឺវាអាចធ្វើទៅបាននៅពេលដែលបុរសនិងស្រ្តី បានរួមភេទជាមួយគ្នាហើយពេល នោះបុរសនឹងបញ្ចេញនូវសារធាតុម្យ៉ាងដែលគេហៅថា ទឹកកាម​។ ទឹកកាមតែមួយដំណក់អាច បង្កើតបានជាស្ពែម៉ាតូសូអ៊ីត រាប់រយលានស្ពែ។ នៅពេលដែលបុរសបានបញ្ចេញនូវទឹកកាមនោះដែលជាស្ពែម៉ាតូសូអ៊ីតចូលទៅក្នុងខ្លូនស្រ្តីហើយ ស្ពែម៉ាតូសូអ៊ីតរាប់រយលាននោះក៏បានធ្វើដំណើរទៅរកអូវុល តែមានតែស្ពែម៉ាតូសូអ៊ីត តែមួយប៉ុនណ្ណោះក្នុងចំណោមរាប់រយលានដែលអាចទំលុះចូលទៅក្នុងអូវុលបាន ហើយស្ពែម៉ាតូសូអ៊ីតដែលនៅសល់ទាំងប៉ុន្មាន ស្វែងរកផ្លូវចូលរហូតទាល់តែវាងាប់អស់។

នៅពេលដែលស្ពែម៉ាតូសូអ៊ីតមួយនោះចូលទៅក្នុងហើយវាក៏ផ្តាច់កន្ទុយរបស់វា រួចហើយវាក៏បានជួបជាមួយនឹងអូវុល។ ការធ្វើការវិវត្តន៍របស់វាគឺមានរយៈពេល ៩ ខែ១០ ថ្ងៃ ដំណាក់កាលនៃការវិវត្តន៍របស់វាគឺ

ថ្ងៃទី១៖ គាត់ចាប់ផ្តើមធ្វើដំណើរ ទៅកាន់ស្បូូន
 
១ សប្តាហ៍៖ គាត់ទៅដល់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឃន៍រយៈពេល ៩ខែ ១០​ ថ្ងៃ

៣ សប្តាហ៍៖ ក្លាយទៅជាអំប្រ៊យ៉ុង ដែនិងជើងចាប់ផ្តើមចេញក្រៅ

៨ សប្តាហ៍៖ ក្លាយទៅជាទារក

៩ សប្តាហ៍៖ ខ្លូនប្រាណចាប់ផ្តើមត្រឡប់

១២ សប្តាហ៍៖ អាចចាប់ផ្តើមមើលឃើញខ្លូនប្រាណរបស់គាត់។ គាត់ចាប់ផ្តើមមានចលនាដោយអាចធាក់បាន ហើយគេអាចសម្គាល់បានថាជា ភេទស្រី​ រឺ ជាភេទប្រុស។ ដៃនឹងជើងរបស់គាត់ចាប់ផ្តើមមានរូបរាង្គ ហើយដៃរបស់គាត់អាចរាវបាន ដូចជាប៉ះក្បាល់ និង ទងផ្សិតជាដើម។
 
១៨ សប្តាហ៍៖ នៅពេលដែលជើងរបស់គាត់ចាប់ផ្តើមមានចលនា ម្តាយរបស់គាត់អាចមានអារម្មណ៍ដឹង ហើយភ្នែករបស់គាត់អាចព្រិចបាន

២៤ សប្តាហ៍៖ ខ្លូនប្រាណរបស់គាត់កាន់តែមានរូបរាង្គច្បាស់ឡើង ហើយគាត់មានអារម្មណ៍ ដឹងច្រើននូវសកម្មភាពដែលម្តាយគាត់ធ្វើ តែគាត់អាចទទូលបានសម្លេងខ្សោយ

២៦ សប្តាហ៍៖ គាត់បានចំណាយពេល ៩០ភាគរយ សម្រាប់ដេក ហើយគាត់ចាប់ផ្តើមជញ្ជក់ម្រាមដៃរបស់គាត់

២៨ សប្តាហ៍៖ ខួរក្បាលរបស់គាត់ចាប់ផ្តើមចងចាំនូវសម្លេងម្តាយរបស់គាត់ ជាពិសេសបទចំរៀងមនោសញ្ចេតនាដែលអាចធ្វើអោយគាត់សម្រាក និង ដេកបាន

៣៣ សប្តាហ៍៖ គាត់ចាប់ផ្តើមចេះយល់សុបិន្ត ប៉ុន្តែគាត់មិនបានដឹងថាគាត់យល់សប្តិអំពីអ្វីនោះទេ

៤០ សប្តាហ៍៖ គាត់បានត្រៀមខ្លូនដើម្បីមើលពិភពលោកដ៏ស្រស់បំព្រង ហើយក៏ជាពេលវេលាដែលគាត់តស៊ូដើម្បីចេញមកក្រៅផងដែរ។

យើងសង្កេតឃើញថាមនុស្សយើងអាចទទូលបាន និង ដឹងលឺនូវអ្វីៗតាំងពីពេលដែលគាត់នៅខាង ក្នុងម្តាយរបស់គាត់ម្លេះ។ ពេលដំបូងដែលគាត់ចេញមកក្រៅគាត់ទទួលបាននូវការទំនាក់ទំនង និង ការស្រលាញ់ដ៏ថ្នាក់ថ្មមពីអ្នកនៅជុំវិញ គាត់ចាប់ផ្តើមរៀនអំពីការបៅដោះម្តាយ នឹងអ្វីៗទាំងអស់ដែលគាត់បានឃើញ។

Monday, November 10, 2014

រឿងកំណត់ហេតុប្រចាំថ្ងៃរបស់គ្រូ

កំណត់ហេតុប្រចាំថ្ងៃរ​​បស់គ្រូ( Teacher's Dairy) នៅក្នុងរឿង Teacher's Dairy ជារឿងមួយដែលបង្ហាញអំពីការខិតខំព្យាយាមរបស់គ្រូ ទោះបីមានការលំបាកយ៉ាងណាក៏ដោយ​ មានការតស៊ូ
មនោសញ្ចេតនារវាងគ្រូនិង សិស្ស ហើយនិងស្នេហាដែលមិនស្របទិសគ្នាជាដើម ក្នុងរឿងនេះក៏បានបង្ហាញអោយយើងចេះជ្រើសរើសផ្លូវគោលដៅនៃជីវិតនិជ្រើសរើសដៃគួដែលមានគំនិតប្រហាក់ប្រហែលគ្នាឬដូចគ្នាទើបជីវិតប្រកបដោយសុភមង្គល។សាច់រឿងនេះមានពីដើមដល់ចប់គឺមានសភាពត្រឡប់ទៅមុខថយក្រោយមើលទៅឃើញថាត្រឡប់ត្រឡិនស្មុគស្មាញ ប៉ុន្តែដំណើររឿងមិនមានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធុញទ្រាន់នោះឡើយ។ ពីមួយឈុតទៅមួយឈុតសាច់រឿងមានភាពប្រទាក់ប្រទាញគ្នាទៅវិញទៅមកហើយធ្វើអោយរឿមានភាពរស់រវើក ។ ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាលក្ខណៈចេញពីធម្មជាតិ មិនមានភាពរអាក់រអួលត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍នោះឡើយ។
ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចពិតជាក់ស្តែងមិនដូចការសម្តែងឬការច្នៃប្រឌិតបន្តិចសោះឡើយ។ សំណួរសួរថាតើប្រសិនជាឈុតត្រង់ព្យុះភ្លៀងណឹងមិនមែនជាការច្នៃប្រឌិតតើហេតុអ្វីទើបអាចថតឈុតនោះបាន? តើមុនថតគេដឹងថានឹងមានខ្យល់ព្យុះនៅយប់នេះឬមានភ្លៀងនៅយប់នេះដើម្បីធ្វើការរង់ចាំថតនៅពេលនោះមែនដែរទេ?
លើសពីនេះទៀតនោះគឹចំនុនសំខាន់បំផុតនៃសាច់រឿង (climax)មើលទៅមានភាពសាមញ្ញ ប៉ុន្តែក៏ជាចំនុចដ៏ពិសេសនៅក្នុងរឿងនេះ ដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ បានជួបគ្នា។ ហើយមុននិងឈានដល់តួទាំងពីរជួបគ្នា អ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនលើកច្រើនសារដែលធ្វើឱ្យអ្នកទស្សនាជ្រួលច្របល់និងអន្ទះអន្ទែងដោយសារអ្នកទស្សនាចង់ឱ្យតួអង្គទាំងពីរបានជួបគ្នា។



សិក្ខាសិលាដែលស្ដីអំពីភាពជាពិធីករនៅក្នុងទូរស្សន៍ជាមួយអ្នកគ្រូណូអេមី(Noemie)

នៅព្រឹកថ្ងៃទី ២៧ តុលា ២០១៤ មានការធ្វើសិក្ខាសិលាមួយ​រវាង សិស្សផ្នែកទំនាក់ទំងសង្គម និងសារពត៌មានឆ្នាំទីពីរ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនិង សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។
ការធ្វើសិក្ខាសិលារវាងសិស្សទាំងពីរក្រុមនេះ គឺដើម្បីធ្វើការពិភាក្សាអំពី ការថតវីដេអូឯកសារ សំរាប់ សាខារបស់សាលាដុនបូស្កូទំាងអស់នៅប្រទេសកម្ពុជា និង ដើម្បីធ្វើការថតម្តងទៀតនូវ គំរោងភាពយន្ត សំរាប់ឲ្យសិស្សានុសិស្សសារពត៌មានឆ្នាំទីពីរទាំងអស់ អនុវត្តន៍នូវជំនាញ ការប្រើបា្រស់ការថត និងសំដែង។ដែលរឿងនេះគ្រោងនឹងថតនោះមានចំណងជើងថា”ខ្លាមន្តអាគមន៍”។ការថតរឿង ធ្វើឲ្យសិស្សមានការអនុវត្តន៍ច្រើនទៅលើការប្រើប្រាស់កាមេរ៉ា ការកាត់តវីដេអូ ការសំដែង ព្រមទាំង ជំនាញទំនាក់ទំនង ដែលធ្វើឲ្យសិស្សមានភាពក្លាហាន និងរហ័សរហួន ក្នុងការធ្វើការងារ។ក្នុងខណះពេលនៃការជួបជុំគ្នានេះដែរ មានការបង្ហាញអំពីដំណើរការ និងការងារខ្លះរបស់អ្នកការសែតនៅទូរទស្សន៍ ការធ្វើបទបង្ហាញនេះ ធើ្វដោយអ្នកគ្រូ ណូអេមី ជាអ្នកការសែតធ្វើការនៅទូរទស្សន៍មួយនៅប្រទសបារាំង។ អ្នកគ្រូណូអេមី មានបទពិសោធន៍ច្រើន ជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍ គាត់ក៏ធ្លាប់ធ្វើការជាអ្នកការសែតប្រចាំ វិទ្យុមួយនៅប្រទេសបារាំង។ គាត់ចាប់ផ្តើមធ្វើការជា ការសែតនៅវិទ្យុរយៈពេលមួយឆ្នាំ នៅពេលដែលមានគាត់មានអាយុ ២១ ឆ្នាំ។ បន្ទាប់ពីលាឈប់ការងារជាអ្នកការសែតនៅវិទ្យុ គាត់បានទៅរៀន បន្តនូវជំនាញជាអ្នកការសែត។ហើយយើងត្រូវមានសេចក្ដីព្រាងទុកមានន័យថាមានការស្រាវជ្រាវដោយចុះទៅដល់នឹងកន្លែង ធ្វើការជាក្រុម ដោយពឹងផ្អែកទៅលើ ការសំភាសន៍ កាមេរ៉ា និង​ សម្លេង។ជាពិសេសទៅទៀតនោះដើម្បីឲ្យមានភាពជោគជ័យ​យើងត្រូវរៀបចំ​ឲ្យបានល្អ មានទេពកោសល្យ ហើយមិនត្រូវបោះបង់នូវអ្វីដែលយើងបានធ្វើ៕

ការសិក្សាអំពីចិត្តវិទ្យា(Psychology)

កែប៖ ចិត្តវិទ្យាគឺជាការសិក្សាវិទ្យាសាស្រ្តនៃគំនិតរបស់ខួរក្បាល។ ចិត្តវិទ្យាគឺជាវិន័យចម្រុះនិងរួមបញ្ចូលទាំងអនុវិស័យជាច្រើននៃការសិក្សាតំបន់ដូចជាការអភិវឌ្ឍមនុស្ស, កីឡា, សុខភាព, ព្យាបាល, ឥរិយាបទសង្គមនិងដំណើរការនៃខួរក្បាល។យែនឌ័រ(Gender)
យែនឌ័រគឺជានិយមន័យសាងសង់សង្គមរបស់ស្ត្រីនិងបុរស។ វាមិនមែនដូចគ្នានឹងការរួមភេទ (លក្ខណៈជីវសាស្រ្តនៃស្ត្រីនិងបុរស) ហើយវាមិនមែនដូចគ្នានឹងស្ត្រី។ យែនឌ័រត្រូវបានកំណត់ដោយទស្សនៈភារកិច្ចមុខងារនិងតួនាទីកំណត់គុណលក្ខណៈស្ត្រីនិងបុរសក្នុងសង្គមនិងក្នុងជីវិតសាធារណៈនិងឯកជន។​ ក៏ជាការបែងចែកភេទរវាងបុរសនិងស្ត្រីផងដែរ។
 វប្បធម៏និងសង្គម(Culture and Society)
 វប្បធម៌និងសង្គម ​មនុស្សសម័យមុនគឺមានវប្បធម៌បែបុរាណ្យតែបច្ចុប្បន្ន  នេះគឺកំពុងតែយកលំនាំតាមបែបបរទេសដោយសារតែជនជាតិខ្មែរអាមេរិកដោយនៅសម័យសង្គ្រាមគេទៅរស់នៅបរទេសបន្ទាប់មកគេត្រឡប់មកវិញហើយបាននាំយកមកនូវវប្បធម៌មួយចំនួនដូចជាការរាំជាដើម។គ្រប់សម័យកាលទាំងអស់តែងតែមានវប្បធម៏ទៅតាមកាលនិងយុគសម័យរបស់វា។ហើយមនុស្សជំនាន់មុនបានគោរពវប្បធម៏របស់ខ្លួនបានយ៉ាងល្អ។ប៉ុន្តែយើងងាកមកមើលនៅបច្ចុប្បន្នគឺវាខុសប្លែកពីសម័យមុនដោយសព្វថ្ងៃនេះមនុស្សមួយចំនួនភាគច្រើនក៏បានកែប្រែវប្បធម៏របស់ខ្លួនដោយប្រើវប្បធម៏បរទេសជំនួសវិញ។ អាយុ(Age)
អាយុ(Age): មនុស្សគ្រប់រូបគឺមានការគិតពិចារណាខុសៗគ្នាទៅតាមវ័យនិងអាយុក្មេងឬចាស់។ហើយយើងមិនអាចកំណត់បានឡើយទៅលើអាយុជីវិតរបស់យើង។
ការទំនាក់ទំនងជុំវិញខ្លូន(Social background)
ការទំនាក់ទំនងជំវិញខ្លួន(Social Background)គឺជាការសិក្សាអំពីអ្វីៗដែលនៅជុំវិញខ្លួនវាស្រដៀងនិងការបែងចែងភេទដែរ:នៅពេលមានទារកម្នាក់កើតមកជាស្រីពេលគេលេងជាមួយក្មេងនោះគឺគេធ្វើសម្លេងតូចហើយស្រទន់តែបើទារកនោះជាប្រុសវិញគឺពេលលេងជាមួយក្មេងនោះគឺគេធ្វើសម្លងក្លាំងៗបន្ទាប់មកក្មេងនោះគ៏រៀនតាមហើយក៏មានចរិតដាច់ដោយឡែករវាងពួកគេ។
    ចំណេះដឹង(Education)
 ចំណេះដឹង(Education) : មនុស្សដែលមានចំណេះដឹងខ្ពស់និងមនុស្សដែលមិនមានចំនេះដឹងខ្ពស់គឺមានចរិតលក្ខណៈពុំដូចគ្នាទេទាំងការគិតនិងការនិយាយស្តីហើយមនុស្សដែលមានភាពចេះដឹងខ្ពស់គឺមានងាយស្រួលជាង។
 សាសនា(Religion)
សាសនា(Religion): សាសនាគឺសុទ្ធតែបានអប់រំអោយមនុស្សដើរផ្លូវល្អទាំងអស់គ្រាន់តែមានចំណុចមួយចំនួនដែលមិនដូចគ្នា។