Pages

Social Communication Section

This is all students that study in social communication section at Don Bosco Kep and Sihaknouk Province.

បុណ្យលោកឪពុកបូស្កូនៅសាលាបច្ចេកទេសដុនស្កូកែប

ថ្ងៃបុណ្យកីឡាពណ៌ឬបុណ្យលោកឪពុកបូស្កូមានលោកពុក លី សំណាងជាអធិការសាលា លោកគ្រូ អ្នកគ្រូ និងព្រមទាំងសិស្សានុសិស្សទាំងអស់

ការយល់ដឹងអំពីចំណេះដឹងផ្សេងៗពី DBK

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, November 30, 2014

Psychology By teacher Christina




    




















Questions:
 1. How do humans differ from animals in how they attachments?
2. Who does infant attach to (How does the caregivers behave)

Answer:
 1.Humans differ from animals because humans​ have to study, whereas animals can't study. Humans can think. They can create things and construct sophisticated products like computers.
2.Especially humans use their brain and doing so they can take part to the world's development through technologies.
3.Among all human bonds, the maternal bond (mother–infant relationship) is one of the strongest. The maternal bond begins to develop during pregnancy; following pregnancy, the production of oxytocin during lactation increases parasympathetic activity. Thus, it reduces anxiety and theoretically fosters bonding. It is generally understood that maternal xycontin circulation can predispose some females to show caregiving behavior in response to young animals of their species

ដំណើរការនៃការទំនាក់ទំនង (Social Communication)

ទំនាក់ទំនងសង្គមគឺជាកាសិក្សាអំពីការចែករំលែកអំពីបទពីសោធន៏ ពត៍មាន ព្រឹត្តិការណ៍ផ្សេងៗ។
ផ្នែកទំនាក់ទំនងសង្គម និងសារពត៍មាន គឺជាផ្នែកមួយដែលស្ថិតនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែបហើយយើងសិក្សានិងផ្ដោតទៅលើការទំនាក់ទំនងសំខាន់ជាងគេ។ម្យ៉ាងទៀតការទំនាក់ទំនងនេះគឺមានសារះសំខាន់ណាស់សម្រាប់អ្នកសារពត៌មាន ព្រោះអ្នកសារពត៌មានត្រូវតែចេះទំនាក់ទំនងទៅកាន់មនុស្សទាំងអស់នៅក្នុងសង្គមដើម្បីទទួលបានពត៌មានយកទៅផ្សព្វផ្សាយដល់សាធារណះជន។ ពត៌មាននីមួយៗដែលផ្សព្វផ្សាយទៅត្រូវមានដំណើរការដូចខាងក្រោម៖
ប្រពភពត៌មាន៖ មានន័យថាត្រូវរកឲ្យឃើញនូវប្រភពពត៌មានពិតថាតើពត៌មាននោះមានប្រភពមកពីណា ត្រូវតែធ្វើការទំនាក់ទំនងរកឲ្យឃើញពត៌មានពិត។
-អ្នកបញ្ចូន៖ គឺជាអ្នកដែលផ្ដល់ពត៌មានទៅកាន់សង្គមពីពត៌មានពិត ពីហេតុការណ៍ដែលបានកើតឡើងតាមរយះបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗដូចជា You Tube, Facebook, ទូរទ្សសន៍ជាដើម។
-សារ៖ គឺត្រូវមានទម្រង់ W5H1 question។ ហើយត្រូវមានគោលដៅច្បាស់លាស់។
កត្តារំខាន៖ ជាឧបគ្គសដែលរំខានដល់ការផ្ដល់ពត៌មានដល់អតិថិជន។
ប៉ុស្តិ៍៖ ជាកន្លែងសម្រាប់ផ្សព្វផ្សាយពត៌មានទៅដល់សង្គម ប៉ុន្តែមុននឹងផ្សព្វផ្សាយត្រូវពិនិត្យអត្ថបទនោះឲ្យបានល្អិតល្អន់ជាមុនសិន ដូចជាអក្ខរារវិរុទ្ធជាដើម ជៀសវាងការមានកំហុសឆ្គង។
-អ្នកទទួល៖ គឺជាអ្នកដែលបានដឹងអំពីពត៌មានដែលអ្នកញ្ចូនបានផ្សាយ និងបញ្ចេញយោបល់ទៅលើអត្ថបទរបស់អ្នក។
-ឆ្លើយតប៖ គឺជាអ្នកដែលបានទទួលសារ ហើយបានឆ្លើយតបមកវិញ គឺប្រៀបដូចជាអ្នកទទួលអញ្ចឹងដែរ។
-ការចែករំលែកពត៌មាន៖ សព្វថ្ងៃនេះមានបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ដែលអាចឲ្យអ្នកធ្វើការចែករំលែកពត៌មានទៅកាន់មនុស្សទួទៅបានយ៉ាងឆាប់រហ័ស។

Saturday, November 15, 2014

ការបន្ដពូជនិងមានការវិវត្តន៍របស់ទារក


កាបង្កកំណើតគឺជាចំណុចខ្ពស់បំផុតនៃរយះពេលនៃកាមានផ្ទៃពោះជាមូយនិងកាបណ្ដាញពីមួយរឺច្រើនដែលទើបនឹងកើតទារកពីស្រ្ដី(ស្បួន)។
នៅក្នុងការបង្កកំណើតរបស់ទារកចូលទៅក្នុងផ្ទៃពោះម្ដាយត្រូវមានស្ពែម៉ាតូសូអ៊ីតរបស់បុរសជាមុនសិនទើបស្រ្ដីអាចមានផ្ទៃពោះបានហើយទឹកកាមរបស់បុរសមួយដំណក់បង្កើតបានជាកូនស្ពែម៉ាតូសូអ៊ីតរាប់លានគ្រាប់នោះចូលទៅក្នុងផ្ទៃពោះម្ដាយ។
                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                              ហេតុអ្វីបានជាមានជីវិតរបស់មនុស្សក្នុងលោកយើងនេះ?តើលោកអ្នកធ្លាប់នឹកឆ្ងល់ពីបញ្ហានេះដែររឺទេ? ហេតុអ្វីបានជាមនុស្សយើងមានរូបរាង្គរហូតដល់សព្វថ្ងៃនេះ
មានអ្នកវិទ្យាសាស្រ្តជាច្រើនបានបកស្រាយពីបញ្ហានេះតើទារកដែលនៅក្នុងផ្ទៃ
ម្តាយអាចបង្ករកំណើតបានដោយរបៀបណា?   
                                                                                                                                                                                                                                                                         

ការបង្ករកំណើតរបស់ទារកអាចធ្វើឡើងទៅបានគឺដោយសារតែមានការជួបគ្នារវាយ ស្ពែម៉ាតួសូអ៊ីត ជាមួយនឹង អូវុល នៅពេលដែលសារធាតុទាំងពីរបានជូបគ្នាវាក៏បង្កើតបានជាអំប្រ៊ីយ៉ុង។ ប៉ុន្តែមុនពេលដែលសារធាតុទាំងពីរវាត្រូវធ្វើការជាច្រើនដំណាក់កាល គឺវាអាចធ្វើទៅបាននៅពេលដែលបុរសនិងស្រ្តី បានរួមភេទជាមួយគ្នាហើយពេល នោះបុរសនឹងបញ្ចេញនូវសារធាតុម្យ៉ាងដែលគេហៅថា ទឹកកាម​។ ទឹកកាមតែមួយដំណក់អាច បង្កើតបានជាស្ពែម៉ាតូសូអ៊ីត រាប់រយលានស្ពែ។ នៅពេលដែលបុរសបានបញ្ចេញនូវទឹកកាមនោះដែលជាស្ពែម៉ាតូសូអ៊ីតចូលទៅក្នុងខ្លូនស្រ្តីហើយ ស្ពែម៉ាតូសូអ៊ីតរាប់រយលាននោះក៏បានធ្វើដំណើរទៅរកអូវុល តែមានតែស្ពែម៉ាតូសូអ៊ីត តែមួយប៉ុនណ្ណោះក្នុងចំណោមរាប់រយលានដែលអាចទំលុះចូលទៅក្នុងអូវុលបាន ហើយស្ពែម៉ាតូសូអ៊ីតដែលនៅសល់ទាំងប៉ុន្មាន ស្វែងរកផ្លូវចូលរហូតទាល់តែវាងាប់អស់។

នៅពេលដែលស្ពែម៉ាតូសូអ៊ីតមួយនោះចូលទៅក្នុងហើយវាក៏ផ្តាច់កន្ទុយរបស់វា រួចហើយវាក៏បានជួបជាមួយនឹងអូវុល។ ការធ្វើការវិវត្តន៍របស់វាគឺមានរយៈពេល ៩ ខែ១០ ថ្ងៃ ដំណាក់កាលនៃការវិវត្តន៍របស់វាគឺ

ថ្ងៃទី១៖ គាត់ចាប់ផ្តើមធ្វើដំណើរ ទៅកាន់ស្បូូន
 
១ សប្តាហ៍៖ គាត់ទៅដល់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឃន៍រយៈពេល ៩ខែ ១០​ ថ្ងៃ

៣ សប្តាហ៍៖ ក្លាយទៅជាអំប្រ៊យ៉ុង ដែនិងជើងចាប់ផ្តើមចេញក្រៅ

៨ សប្តាហ៍៖ ក្លាយទៅជាទារក

៩ សប្តាហ៍៖ ខ្លូនប្រាណចាប់ផ្តើមត្រឡប់

១២ សប្តាហ៍៖ អាចចាប់ផ្តើមមើលឃើញខ្លូនប្រាណរបស់គាត់។ គាត់ចាប់ផ្តើមមានចលនាដោយអាចធាក់បាន ហើយគេអាចសម្គាល់បានថាជា ភេទស្រី​ រឺ ជាភេទប្រុស។ ដៃនឹងជើងរបស់គាត់ចាប់ផ្តើមមានរូបរាង្គ ហើយដៃរបស់គាត់អាចរាវបាន ដូចជាប៉ះក្បាល់ និង ទងផ្សិតជាដើម។
 
១៨ សប្តាហ៍៖ នៅពេលដែលជើងរបស់គាត់ចាប់ផ្តើមមានចលនា ម្តាយរបស់គាត់អាចមានអារម្មណ៍ដឹង ហើយភ្នែករបស់គាត់អាចព្រិចបាន

២៤ សប្តាហ៍៖ ខ្លូនប្រាណរបស់គាត់កាន់តែមានរូបរាង្គច្បាស់ឡើង ហើយគាត់មានអារម្មណ៍ ដឹងច្រើននូវសកម្មភាពដែលម្តាយគាត់ធ្វើ តែគាត់អាចទទូលបានសម្លេងខ្សោយ

២៦ សប្តាហ៍៖ គាត់បានចំណាយពេល ៩០ភាគរយ សម្រាប់ដេក ហើយគាត់ចាប់ផ្តើមជញ្ជក់ម្រាមដៃរបស់គាត់

២៨ សប្តាហ៍៖ ខួរក្បាលរបស់គាត់ចាប់ផ្តើមចងចាំនូវសម្លេងម្តាយរបស់គាត់ ជាពិសេសបទចំរៀងមនោសញ្ចេតនាដែលអាចធ្វើអោយគាត់សម្រាក និង ដេកបាន

៣៣ សប្តាហ៍៖ គាត់ចាប់ផ្តើមចេះយល់សុបិន្ត ប៉ុន្តែគាត់មិនបានដឹងថាគាត់យល់សប្តិអំពីអ្វីនោះទេ

៤០ សប្តាហ៍៖ គាត់បានត្រៀមខ្លូនដើម្បីមើលពិភពលោកដ៏ស្រស់បំព្រង ហើយក៏ជាពេលវេលាដែលគាត់តស៊ូដើម្បីចេញមកក្រៅផងដែរ។

យើងសង្កេតឃើញថាមនុស្សយើងអាចទទូលបាន និង ដឹងលឺនូវអ្វីៗតាំងពីពេលដែលគាត់នៅខាង ក្នុងម្តាយរបស់គាត់ម្លេះ។ ពេលដំបូងដែលគាត់ចេញមកក្រៅគាត់ទទួលបាននូវការទំនាក់ទំនង និង ការស្រលាញ់ដ៏ថ្នាក់ថ្មមពីអ្នកនៅជុំវិញ គាត់ចាប់ផ្តើមរៀនអំពីការបៅដោះម្តាយ នឹងអ្វីៗទាំងអស់ដែលគាត់បានឃើញ។

Monday, November 10, 2014

រឿងកំណត់ហេតុប្រចាំថ្ងៃរបស់គ្រូ

កំណត់ហេតុប្រចាំថ្ងៃរ​​បស់គ្រូ( Teacher's Dairy) នៅក្នុងរឿង Teacher's Dairy ជារឿងមួយដែលបង្ហាញអំពីការខិតខំព្យាយាមរបស់គ្រូ ទោះបីមានការលំបាកយ៉ាងណាក៏ដោយ​ មានការតស៊ូ
មនោសញ្ចេតនារវាងគ្រូនិង សិស្ស ហើយនិងស្នេហាដែលមិនស្របទិសគ្នាជាដើម ក្នុងរឿងនេះក៏បានបង្ហាញអោយយើងចេះជ្រើសរើសផ្លូវគោលដៅនៃជីវិតនិជ្រើសរើសដៃគួដែលមានគំនិតប្រហាក់ប្រហែលគ្នាឬដូចគ្នាទើបជីវិតប្រកបដោយសុភមង្គល។សាច់រឿងនេះមានពីដើមដល់ចប់គឺមានសភាពត្រឡប់ទៅមុខថយក្រោយមើលទៅឃើញថាត្រឡប់ត្រឡិនស្មុគស្មាញ ប៉ុន្តែដំណើររឿងមិនមានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធុញទ្រាន់នោះឡើយ។ ពីមួយឈុតទៅមួយឈុតសាច់រឿងមានភាពប្រទាក់ប្រទាញគ្នាទៅវិញទៅមកហើយធ្វើអោយរឿមានភាពរស់រវើក ។ ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាលក្ខណៈចេញពីធម្មជាតិ មិនមានភាពរអាក់រអួលត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍នោះឡើយ។
ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចពិតជាក់ស្តែងមិនដូចការសម្តែងឬការច្នៃប្រឌិតបន្តិចសោះឡើយ។ សំណួរសួរថាតើប្រសិនជាឈុតត្រង់ព្យុះភ្លៀងណឹងមិនមែនជាការច្នៃប្រឌិតតើហេតុអ្វីទើបអាចថតឈុតនោះបាន? តើមុនថតគេដឹងថានឹងមានខ្យល់ព្យុះនៅយប់នេះឬមានភ្លៀងនៅយប់នេះដើម្បីធ្វើការរង់ចាំថតនៅពេលនោះមែនដែរទេ?
លើសពីនេះទៀតនោះគឹចំនុនសំខាន់បំផុតនៃសាច់រឿង (climax)មើលទៅមានភាពសាមញ្ញ ប៉ុន្តែក៏ជាចំនុចដ៏ពិសេសនៅក្នុងរឿងនេះ ដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ បានជួបគ្នា។ ហើយមុននិងឈានដល់តួទាំងពីរជួបគ្នា អ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនលើកច្រើនសារដែលធ្វើឱ្យអ្នកទស្សនាជ្រួលច្របល់និងអន្ទះអន្ទែងដោយសារអ្នកទស្សនាចង់ឱ្យតួអង្គទាំងពីរបានជួបគ្នា។



សិក្ខាសិលាដែលស្ដីអំពីភាពជាពិធីករនៅក្នុងទូរស្សន៍ជាមួយអ្នកគ្រូណូអេមី(Noemie)

នៅព្រឹកថ្ងៃទី ២៧ តុលា ២០១៤ មានការធ្វើសិក្ខាសិលាមួយ​រវាង សិស្សផ្នែកទំនាក់ទំងសង្គម និងសារពត៌មានឆ្នាំទីពីរ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនិង សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។
ការធ្វើសិក្ខាសិលារវាងសិស្សទាំងពីរក្រុមនេះ គឺដើម្បីធ្វើការពិភាក្សាអំពី ការថតវីដេអូឯកសារ សំរាប់ សាខារបស់សាលាដុនបូស្កូទំាងអស់នៅប្រទេសកម្ពុជា និង ដើម្បីធ្វើការថតម្តងទៀតនូវ គំរោងភាពយន្ត សំរាប់ឲ្យសិស្សានុសិស្សសារពត៌មានឆ្នាំទីពីរទាំងអស់ អនុវត្តន៍នូវជំនាញ ការប្រើបា្រស់ការថត និងសំដែង។ដែលរឿងនេះគ្រោងនឹងថតនោះមានចំណងជើងថា”ខ្លាមន្តអាគមន៍”។ការថតរឿង ធ្វើឲ្យសិស្សមានការអនុវត្តន៍ច្រើនទៅលើការប្រើប្រាស់កាមេរ៉ា ការកាត់តវីដេអូ ការសំដែង ព្រមទាំង ជំនាញទំនាក់ទំនង ដែលធ្វើឲ្យសិស្សមានភាពក្លាហាន និងរហ័សរហួន ក្នុងការធ្វើការងារ។ក្នុងខណះពេលនៃការជួបជុំគ្នានេះដែរ មានការបង្ហាញអំពីដំណើរការ និងការងារខ្លះរបស់អ្នកការសែតនៅទូរទស្សន៍ ការធ្វើបទបង្ហាញនេះ ធើ្វដោយអ្នកគ្រូ ណូអេមី ជាអ្នកការសែតធ្វើការនៅទូរទស្សន៍មួយនៅប្រទសបារាំង។ អ្នកគ្រូណូអេមី មានបទពិសោធន៍ច្រើន ជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍ គាត់ក៏ធ្លាប់ធ្វើការជាអ្នកការសែតប្រចាំ វិទ្យុមួយនៅប្រទេសបារាំង។ គាត់ចាប់ផ្តើមធ្វើការជា ការសែតនៅវិទ្យុរយៈពេលមួយឆ្នាំ នៅពេលដែលមានគាត់មានអាយុ ២១ ឆ្នាំ។ បន្ទាប់ពីលាឈប់ការងារជាអ្នកការសែតនៅវិទ្យុ គាត់បានទៅរៀន បន្តនូវជំនាញជាអ្នកការសែត។ហើយយើងត្រូវមានសេចក្ដីព្រាងទុកមានន័យថាមានការស្រាវជ្រាវដោយចុះទៅដល់នឹងកន្លែង ធ្វើការជាក្រុម ដោយពឹងផ្អែកទៅលើ ការសំភាសន៍ កាមេរ៉ា និង​ សម្លេង។ជាពិសេសទៅទៀតនោះដើម្បីឲ្យមានភាពជោគជ័យ​យើងត្រូវរៀបចំ​ឲ្យបានល្អ មានទេពកោសល្យ ហើយមិនត្រូវបោះបង់នូវអ្វីដែលយើងបានធ្វើ៕

ការសិក្សាអំពីចិត្តវិទ្យា(Psychology)

កែប៖ ចិត្តវិទ្យាគឺជាការសិក្សាវិទ្យាសាស្រ្តនៃគំនិតរបស់ខួរក្បាល។ ចិត្តវិទ្យាគឺជាវិន័យចម្រុះនិងរួមបញ្ចូលទាំងអនុវិស័យជាច្រើននៃការសិក្សាតំបន់ដូចជាការអភិវឌ្ឍមនុស្ស, កីឡា, សុខភាព, ព្យាបាល, ឥរិយាបទសង្គមនិងដំណើរការនៃខួរក្បាល។យែនឌ័រ(Gender)
យែនឌ័រគឺជានិយមន័យសាងសង់សង្គមរបស់ស្ត្រីនិងបុរស។ វាមិនមែនដូចគ្នានឹងការរួមភេទ (លក្ខណៈជីវសាស្រ្តនៃស្ត្រីនិងបុរស) ហើយវាមិនមែនដូចគ្នានឹងស្ត្រី។ យែនឌ័រត្រូវបានកំណត់ដោយទស្សនៈភារកិច្ចមុខងារនិងតួនាទីកំណត់គុណលក្ខណៈស្ត្រីនិងបុរសក្នុងសង្គមនិងក្នុងជីវិតសាធារណៈនិងឯកជន។​ ក៏ជាការបែងចែកភេទរវាងបុរសនិងស្ត្រីផងដែរ។
 វប្បធម៏និងសង្គម(Culture and Society)
 វប្បធម៌និងសង្គម ​មនុស្សសម័យមុនគឺមានវប្បធម៌បែបុរាណ្យតែបច្ចុប្បន្ន  នេះគឺកំពុងតែយកលំនាំតាមបែបបរទេសដោយសារតែជនជាតិខ្មែរអាមេរិកដោយនៅសម័យសង្គ្រាមគេទៅរស់នៅបរទេសបន្ទាប់មកគេត្រឡប់មកវិញហើយបាននាំយកមកនូវវប្បធម៌មួយចំនួនដូចជាការរាំជាដើម។គ្រប់សម័យកាលទាំងអស់តែងតែមានវប្បធម៏ទៅតាមកាលនិងយុគសម័យរបស់វា។ហើយមនុស្សជំនាន់មុនបានគោរពវប្បធម៏របស់ខ្លួនបានយ៉ាងល្អ។ប៉ុន្តែយើងងាកមកមើលនៅបច្ចុប្បន្នគឺវាខុសប្លែកពីសម័យមុនដោយសព្វថ្ងៃនេះមនុស្សមួយចំនួនភាគច្រើនក៏បានកែប្រែវប្បធម៏របស់ខ្លួនដោយប្រើវប្បធម៏បរទេសជំនួសវិញ។ អាយុ(Age)
អាយុ(Age): មនុស្សគ្រប់រូបគឺមានការគិតពិចារណាខុសៗគ្នាទៅតាមវ័យនិងអាយុក្មេងឬចាស់។ហើយយើងមិនអាចកំណត់បានឡើយទៅលើអាយុជីវិតរបស់យើង។
ការទំនាក់ទំនងជុំវិញខ្លូន(Social background)
ការទំនាក់ទំនងជំវិញខ្លួន(Social Background)គឺជាការសិក្សាអំពីអ្វីៗដែលនៅជុំវិញខ្លួនវាស្រដៀងនិងការបែងចែងភេទដែរ:នៅពេលមានទារកម្នាក់កើតមកជាស្រីពេលគេលេងជាមួយក្មេងនោះគឺគេធ្វើសម្លេងតូចហើយស្រទន់តែបើទារកនោះជាប្រុសវិញគឺពេលលេងជាមួយក្មេងនោះគឺគេធ្វើសម្លងក្លាំងៗបន្ទាប់មកក្មេងនោះគ៏រៀនតាមហើយក៏មានចរិតដាច់ដោយឡែករវាងពួកគេ។
    ចំណេះដឹង(Education)
 ចំណេះដឹង(Education) : មនុស្សដែលមានចំណេះដឹងខ្ពស់និងមនុស្សដែលមិនមានចំនេះដឹងខ្ពស់គឺមានចរិតលក្ខណៈពុំដូចគ្នាទេទាំងការគិតនិងការនិយាយស្តីហើយមនុស្សដែលមានភាពចេះដឹងខ្ពស់គឺមានងាយស្រួលជាង។
 សាសនា(Religion)
សាសនា(Religion): សាសនាគឺសុទ្ធតែបានអប់រំអោយមនុស្សដើរផ្លូវល្អទាំងអស់គ្រាន់តែមានចំណុចមួយចំនួនដែលមិនដូចគ្នា។


Thursday, November 6, 2014

សិក្ខាសាលានៃសិស្សផ្នែកទំនាក់ទំនងសង្គម

នៅថ្ងៃទី30-31 ខែ តុលា ឆ្នាំ2014នៅសាលា​បច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានធ្វើសិក្ខាសាលាមួយជាមួយផ្នែកទំនាក់ទំនងសង្គមរវាងផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសខេត្តកែបនិងផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុដោយមានការចូលរួមពីលោកពុក លី សំណាង និង លោកគ្រូ អ្នកគ្រូ ទាំងនៅខេត្តកែបនិង​ ខេត្តព្រះសីហនុ ហើយជាពិសេសទៅទៀតក៏មានការលេងកីឡា នៅពេលរសៀលថ្ងៃទី 30 ខែ តុលា ឆ្នាំ 2014 ដោយកូនសិស្សស្រីប្រកួតជាមួយបាល់ទះ និង កូនសិស្សប្រុសប្រកួតជាមួយបាល់ទាត់ យ៉ាងសប្បាយរីករាយបំផុត​និង ជាមិត្តភាពនឹងគ្នា។