Pages

Social Communication Section

This is all students that study in social communication section at Don Bosco Kep and Sihaknouk Province.

បុណ្យលោកឪពុកបូស្កូនៅសាលាបច្ចេកទេសដុនស្កូកែប

ថ្ងៃបុណ្យកីឡាពណ៌ឬបុណ្យលោកឪពុកបូស្កូមានលោកពុក លី សំណាងជាអធិការសាលា លោកគ្រូ អ្នកគ្រូ និងព្រមទាំងសិស្សានុសិស្សទាំងអស់

ការយល់ដឹងអំពីចំណេះដឹងផ្សេងៗពី DBK

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, December 22, 2014

សម្បជញ្ញៈ​(Conscious) និង អនុសម្បជញ្ញៈ (Sub-conscious)



 ខួរក្បាលរបស់មនុស្សយើងចែកចេញជាពីផ្នែកគឺ និងផ្នែកសម្បជញ្ញៈ(Conscious)  និងផ្នែកអនុសម្បជញ្ញ(Sub-conscious) ។ អ្វីដែលយើងបានដឹង យល់និងចង់ចាំរហូតមកដល់ពេលនេះគឺតាមរយៈ សប្បជញ្ញៈ។ ការដឹងរបដស់មនុស្សអំពីខ្លួនយើងគឺមានចំនួនតិចតួច ណាស់ ប៉ុន្តែអ្វីដែលមនុស្សមិនបានដឹងមានចំនួនច្រើនណាស់។
អនុសម្បជញ្ញះ(Sub-conscious)ដែលយើងមិនបានចងចាំមានច្រើន។សម្បជញ្ញះ(Conscious) មានដូចជាជំនឿអត្តចរិក​និង ចរិកលក្ខណះរបស់មនុស្សម្នាក់ ចំណែកអនសម្បញ្ញះ(Sub-conscious) មានដូចជាអារម្មណ៍ ការគិត បទពិសោធន៍ វិញ្ញាណ និង ឌីអិនអេ(DNA)។អ្វីដែលមនុស្សមិនបានដឹងបានជះឥទ្ធិពលដល់ពួកគេនៅពេលបច្ចុប្បន្ននេះដល់ជីវិតរបស់ពួកគេជាខ្លាំង។ មនុស្សមានការទទួលឥទ្ធិពលយ៉ាងខ្លាំងនៅចន្លោះពេលដែលពួកគេមានអាយុចាប់ពី ០ ដល់ ៧ឆ្នាំ។ហើយពួកគេចេះ និយាយ ស្ដាប់ ដើរ គិត ម្ដាយជាអ្នកបង្រៀនកូននិងមើលថែកូនតាំងពីកូនកើតមកហើយឪពុកវិញក៏បានមើលថែកូនចាប់ពីកូនអាយុ ៧ឆ្នាំឡើងទៅ។ចំពោះបញ្ហា អនុសម្បជញ្ញៈ​ធ្វើកឲ្យក្មេងមានការចូលចិត្តឪពុកម្តាយរបស់ពួកគេតាមរយៈភេទខុសគ្នាុ។ បញ្ហាននេះ ចំពោះក្មេងប្រុសមាន ចំណងស្រឡាញ់តែទៅលើម្តាយហើយស្អប់ ឪពុ ចំណែក្មេងស្រីមានចំណង់ស្រឡាញ់ទៅលើឪពុក ហើយស្អប់ម្តាយរបស់គេ។​ នេះបើយោងទៅតាម ចិត្តវិទ្យារបស់គ្រិច បុរាណមានរឿងពីរដែលបានកើតឡើងដូចនេះ ដែលរឿងមួយគេហៅថា ការស្មុគស្មាញអូឌីសពូស Oedipina_complex

 ​កាលនោះមានបុរសម្នាក់ឈ្មោះ Oedipus បានចូលចិត្តនិងស្រឡាញម្តាយជាងឪពុករបស់ខ្លួន ហើយព្រមទាំងសំលាប់ឪពុកដើម្បីបានរៀបការជាមួយម្ដាយ។ ចំណែករឿងមួយទៀតគគឺជា រឿងចិត្តវិទ្យារបស់កគ្រិ​ចដែរ មានារីម្នាក់ ឈ្មោះ Electra នារីម្នាក់នេះមានការចូលចិត្តតែទៅលើឪពុក ហើយនាងស្អប់ម្ដាយរបស់នាងខ្លាំងណាស់ រហូតដល់សម្លាប់ម្ដាយរបស់នាងដើម្បីបានរៀបការជាមួយឪពុករបស់ខ្លួន​ ដែលទស្សនៈនេះគេហៅថាការស្មុគស្មាញអេឡិចត្រា Electra Complex.
ការដែលមានបញ្ហាដូចនេះព្រោះតែកាលពីនៅក្មេង ឪពុកឬម្តាយ ថ្នាក់ថ្នមកូន និង នៅជាមួយកូន មិនឲ្យកូន មានការភ័យខ្លាច ដូចនេះនៅពេលដែលកូនធំឡើង កូន នៅតែស្រឡាញ់និងចង់នៅជាមួយ ពួកគាត់រហូត។ ប៉ុន្តែចំពោះកូនស្រីចង់នៅជាមួយឪពុក និង កូនប្រុសចង់នៅជាមួយម្តាយ ។ ទំាងនេះ គឺមកពី អនុសម្បជញ្ញៈរបស់ក្មេងដែលមានក្នុងខ្លួនរបស់គេតាំងតែនៅពីក្មេងមក។
ពេលខ្លះឪពុកមា្តយធ្វើការបំបែក កូនប្រុស ចេញពីម្តាយនិង បំបែក កូនស្រីចេញពីឪពុកដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងនៅេពេលដែលពួកគេមានរ័យធំ។
ទោះជាមានការធ្វើបែបនេះក្តីក៏នៅតែ មានការចូលចិត្ត ដក់ជាប់នៅក្នុងអនុសម្បជញ្ញៈរបស់ក្មេង រហូត។ដូចនេះហើយទើបពេលខ្លះបុរសៗធ្វើការជ្រើសរើសភរិយាដែលមានចរិកលក្ខណះដូចម្ដាយរបស់គេ ហើយនារីៗចូលចិត្តយកបុរសដែលមានលក្ខណះសម្បតិ្តដូចឪពុករបស់ខ្លួនធ្វើជាស្វាមី។